ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ២ថ្ងៃសោះ បង្ក្រាបក្រុមចិនជួញដូរគ្រឿងញៀនបានមិនចេះតិច

    BY Khmernote Media November 29, 2018
    ២ថ្ងៃសោះ បង្ក្រាបក្រុមចិនជួញដូរគ្រឿងញៀនបានមិនចេះតិច

    ក្រុងព្រះសីហនុ- បង្ក្រាបជនជាតិចិនជួញដូរគ្រឿងញៀន ចំនួន​៦​ករណី​ ឃាត់ខ្លួន​ជន​ជាតិ​ចិន​៩​នាក់​ ចាប់​បាន​ថ្នាំញៀន​ ជាច្រើន​មុខ​ជាង​១​០០​កញ្ចប់​។

    ករណី​ទី​១​៖ ថ្ងៃទី​ ២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ម៉ោង០០ និង៥០នាទី ស្ថិតនៅក្រុមទី ២ភូមិ២សង្កាត់លេខ​ ១​ក្រុង​ព្រះសីហនុ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លូនជនសង្ស័យ​បាន​១នាក់ឈ្មោះHUA.YUNJIAAN អាយុ៣៧ឆ្នាំ​ ជាជនជាតិចិន​ ភេទប្រុសមុខរបរធ្វើការអនឡាញ​ វត្ថុតាងដក់ហូតបានរួមមានម្សៅក្រោម​ ពណ៌ស​ថ្លា​ សង្ស័យជាសារធាតុញៀន​ចំនួន ៤កញ្ចប់ទូរ​ស័ព្ទ១គ្រឿង​។

    ករណី​ទី​២​៖ ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ម៉ោង១១ៈ៥៥ នាទី ស្ថិតនៅក្រុមទី​១១ភូមិ១​ សង្កាត់លេខ២ បង្ក្រាប​បទល្មើស​គ្រឿងញៀន១ករណី​ទៀត​ ឃាត់ខ្លូនជនសង្ស័យ១នាក់​ ឈ្មោះJin yoagnian ភេទប្រុសអាយុ២៧ឆ្នាំ​ ជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យក​បានម្សៅក្រោមព​ណ៌​សថ្លាសង្ស័យជាសារធាតុញៀន១៤កញ្ចប់​ ( ធំ១ តូច​១៣កញ្ចប់)​ ទូរស័ព្ទ២គ្រឿង។

    ករណី​ទី​៣​៖ ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ម៉ោង ១៣:០០នាទី ស្ថិតនៅក្រុមទី៤ភូមិ២ សង្កាត់លេខ២ នគរបាលប្រឆាំងគ្រឿងញៀន​ បង្ក្រាប​បទល្មើស​គ្រឿងញៀន១ករណី​ទៀត​ ឃាត់ខ្លូនបានជនសង្ស័យ១នាក់​ ឈ្មោះDe Xu ភេទប្រុសអាយុ២៥ឆ្នាំជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យកបានម្សៅក្រោមពណ៌ស​ថ្លាសង្ស័យជាសារធាតុញៀន​ ចំនួន៩កញ្ចប់ធំ​ និង​WY.ចំនួន​៣គ្រាប់​ ទូស័ព្ទ១គ្រឿង។

    ករណី​ទី​៤៖ ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ម៉ោង ២១ៈ៤០នាទី ស្ថិតនៅក្រុម​ទី​៨​ ភូមិ១​ សង្កាត់លេខ៣ ក្រុង បង្ក្រាប​បទល្មើស គ្រឿងញៀន​មួយករណី ឃាត់ខ្លូនបានជនសង្ស័យ១នាក់ឈ្មោះFAN Chao ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិចិន​ ចាប់​យក​បាន​ ម្សៅក្រាម​ពណ៌ស​ថ្លា​សង្ស័យជាសារធាតុញៀន​ចំនួន​ ៩កញ្ចប់ធំ​ ទូស័ព្ទ១គ្រឿង។

    ករណី​ទី​៥៖ ថ្ងៃទី២៨ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៨ ម៉ោង ២១:៤០នាទី ស្ថិតនៅភូមិ៤​ សង្កាត់លេខ៤ បង្ក្រាប​បទល្មើសគ្រឿងញៀន​មួយ​ករណី ឃាត់ខ្លូនជនសង្ស័យ​ ១នាក់ឈ្មោះZhou.yangភេទប្រុសអាយុ២៥ ឆ្នាំ ជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យកបាន​ម្សៅក្រាម​ពណ៌ស​ សង្ស័យជាសារធាតុញៀន​ចំនួន១៧.កញ្ចប់(K) ៨កញ្ចប់​ (WY.២៦.គ្រាប់.(MDMA)៥គ្រាប់.កញ្ឆាមូរ​ជាបារីហើយមានចំនួន៣ដើមទូស័ព្ទ១គ្រឿង។

    ករណី​៦៖ ថ្ងៃទី២៩​ ខែវិច្ឆិកាឆ្នាំ២០១៨​ ម៉ោង ៣:០០.នាទីរំលងអធ្រាត្រ​ ស្ថិតនៅក្រុមទី​៩ភូមិ១សង្កាត់លេខ៣ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ២ករណីផ្សេងគ្នា​ តែជាក្រុមតែមួយ​ ដែលមានទីតាំងដូចខាងលើ​ ឃាត់ខ្លូនបានជនសង្ស័យចំនួន៥នាក់៖

    ទី១.ឈ្មោះ Hua Zai ទី២.ឈ្មោះ Chee Kiang ហើយក៏បន្ត​ ចូលឆែកឆេផ្ទះជួល​នៅ​ សង្កាត់លេខ២ ឃាត់ខ្លូនបានជនសង្ស័យ​ បន្ថែម​៣​នាក់​ទៀត​ ទី៣.ឈ្មោះ Melvin Foo ទី៤.ឈ្មោះ.Da ren និងទី៥.william Ricardo (អ្នក​ទាំង​៥ ជា​ជនជាតិ​ចិន​ម៉ា​ឡេស៊ី)​ ចាប់​យក​បាន ម្សៅក្រាម​ពណ៌សថ្លា​ សង្ស័យជាសារធាតុញៀនចំនួន៧៨កញ្ចប់​ ថ្នាំ​សប្បាយចំនួន៦គ្រាប់​ Wy​៥គ្រាប់.កញ្ឆា១​កញ្ចប់ធំ កញ្ចាប់កាហ្វេសង្ស័យជាសាធាញៀនចំនួន៨កញ្ចប់.ថ្នាំសប្បា​យប្រភេទទឹក​ ចំនួន៣ដប​ ជញ្ជីង​ថ្លឹង​១ និង​ ទូរស័ព្ទ​៣គ្រឿង។

    លោក​ស៊ុន​ សុផាត​ បាន​បញ្ជាក់ថា ក្នុង​កិច្ច​ប្រតិបត្តិ​ការ​នេះ​ មាន​ការ​សម្រប​សម្រួល​ផ្នែក​ច្បាប់​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ហួត​ វិចិត្រ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផងដែរ​៕

    ប្រភព៖ តោពីរព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay