អន្តរជាតិ
ក្តៅៗ! ល្ខោនខូនថៃ ក៏ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកអរូបិយនៃមនុស្សជាតិ
BY Khmernote Media
November 29, 2018
ល្ខោនខូន ថៃ ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជា សម្បត្តិបេតិកភ័ណ្ឌពិភពលោកអរូបិយនៃមនុស្សជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក Vira Rojpojchanarat រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ បាននិយាយថា ក្នុងសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី បានយល់ព្រមចុះបញ្ជី ខូនថៃ ជាផ្លូវការដែលជាក្លាយជារបាំបេតិកភណ្ឌវប្បធម៌អរូបីនៅថ្ងៃព្រហស្បតិ៍នេះ។
យ៉ាងណាមិញសម្រាប់ឆ្នាំក្រោយក្រសួងវប្បធម៌ថៃនឹងត្រៀមដាក់សំណើ ការម៉ាស្សាបែបថៃ (nuad Thai) និងរបាំ Nora ដែលជារបាំប្រពៃណីភាគខាងត្បូង ទៅអង្គការយូណេស្កូ។ គួរបញ្ជាក់ផងដែលថា ល្ខោនខោលកម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជា សម្បត្តិបេតិកភ័ណ្ឌពិភពលោកអរូបិយនៃមនុស្សជាតិ មុន ខូនថៃ មួយថ្ងៃ៕




អត្ថបទ៖ ណារ៉ែន
ប្រភព៖ bangkokpost