ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះហើយជាសកម្មភាពគាំទ្រ និងហាត់រៀនល្ខោនខោលរបស់ក្មេងៗ ជំនាន់ក្រោយ នៅវត្តស្វាយអណ្តែត

    BY Khmernote Media November 30, 2018
    នេះហើយជាសកម្មភាពគាំទ្រ និងហាត់រៀនល្ខោនខោលរបស់ក្មេងៗ ជំនាន់ក្រោយ នៅវត្តស្វាយអណ្តែត

    កាលពីថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ ល្ខោនខោល​ស្វាយអណ្តែតរបស់កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្ក​ការ​យូណេស្កូ​ជាផ្លូវការ​ នៅក្នុងសម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ក្រុង Port Louis ប្រទេស Mauritius។ ដំណឹងនេះ បានធ្វើឲ្យមហាជន ក៏ដូចជាបងប្អូនជនរួមជាតិខ្មែរទាំងអស់ ចូលរួមសម្តែងក្ដីរីករាយជាខ្លាំង។

    ក្នុងនោះ ក៏មានបងប្អូនមួយចំនួនហាក់ដូចជាកម្របានឃើញរូបភាពតឹកតាំងសម្រាប់ល្ខោនដ៏កម្សត់មួយនេះណាស់។ ប៉ុន្តែតាមការពិតជាក់ស្ដែង ល្ខោនខោលនៅវត្តស្វាយអណ្តែត ត្រូវបានអ្នកភូមិនៅទីនោះស្រលាញ់ និងគាំទ្រខ្លាំងមិនចាញ់សិល្បៈសម័យប៉ុន្មានឡើយ។ នៅក្នុងវត្តស្តាយអណ្តែត ថែមទាំងបានបើកជាថ្នាក់បង្រៀនក្មេងតូចៗ ជំនាន់ក្រោយជាច្រើននាក់ថែមទាំងផង។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់ពេលមានការសម្ដែងម្ដងៗ ក៏នៅតែមានការគាំទ្រច្រើនពីទស្សនិកជនផងដែរ។​​ ចង់ដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

    ប្រភពរូបភាព៖ Pakka, brospovArtist

    Share This Post:
    MPO4D jitutoto mpo4d Mpoplay