អន្តរជាតិ
ជួយស៊ែរឲ្យម្ចាស់ឡានបានឃើញផង! មិនដឹងភ្លេច ឬយ៉ាងណា គ្នា ៣ ៤នាក់ចូលហាង ញ៉ាំអីរួចស្រាប់តែនាំគ្នាដើរចេញព្រូៗ អត់គិតលុយឲ្យគេ (មានវិដេអូ)
BY Khmernote Media
November 30, 2018
មានការចែករំលែកពីម្ចាស់គណនីហ្វេសប៊ុកមួយរូប ជាម្ចាស់ភោជនីយដា្ឋនមួយកន្លែង ដែលបានបង្ហោះនូវវិដេអូរបស់ភ្ញៀវមួយក្រុម ចេញទៅពុំបានគិតប្រាក់ឲ្យគាត់ឡើយ។ យោងតាមវីដេអូ បង្ហាញពីមនុស្សមួយក្រុម គ្នា ៣ ៤នាក់ ចូលទៅហាងអាហារមួយកន្លែង ដោយមិនបានបញ្ជាក់ទីតាំងឡើយ។ ប៉ុន្តែគ្រាន់តែបរិភោគរួច ស្រាប់តែមិនបានគិតលុយ ហើយនាំគ្នាចេញទៅអស់តែម្ដង។ ជាហេតុធ្វើឲ្យម្ចាស់ហាងមិនដឹងថាពួកគាត់ភ្លេច ឬយ៉ាងណា
ជាក់ស្ដែង ម្ចាស់ហាងបានបង្ហោះសារឲ្យដឹងថា៖ «KIA ភ្នំពេញ 2X 3720 ពណ៌ស បើសិនជាម្ចាស់រថយន្តបានឃើញ ឬក៍មានបងប្អូនណាស្គាល់គាត់ជួយប្រាប់គាត់អោយជួយមកគិតលុយកន្លែងខ្ងុំវិញផង…! ព្រោះពួកគាត់ចុះពីលើឡានចូលមកញាំអីទាំងអស់គ្នាក្នុងហាងខ្ងុំរួចហើយក៏ចេញទៅអស់រលីងម៉ង ….! Good morningខប់ខប់…!share ម្នាក់មួយផងបងបង….»។ សូមទស្សនាវិដេអូខាងក្រោម៖



