អន្តរជាតិ
អបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ជូល ចាប៉ីដងវែង ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (មានវីដេអូ)
BY Khmernote Media
November 30, 2018
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាខួប២ឆ្នាំ នៃការដាក់បញ្ចូល ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូដែលត្រូវការការពារជាបន្ទាន់ (Need of Urgent Safeguarding) ក្នុងទីក្រុង Addis Ababa ប្រទេសអេត្យូ។ ចាប៉ីដងវែងជាឧបករណ៍បុរាណមានខ្សែ២ សម្រាប់ប្រគំុក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ,ខ្ទង់ ស្នូក(ប្រអប់សំនៀង) , ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង៕











