ក្មេងស្រីសិស្សសាលាតាមស្រលាញ់លោកគ្រូបង្រៀនរយៈ ៧ ឆ្នាំ រហូតដល់បានរៀបការជាមួយគ្នា
ឥណ្ឌូនេស៊ី៖ ស្នេហាពិតគឺគេមិនគិតពីអាយុ វណ្ណៈ ឬតួនាទីរបស់អ្នកណាម្នាក់ឡើយ ជាក់ស្តែងក្មេងស្រីសិស្សសាលា ដែលមានអាយុត្រឹមតែ ១៣ ឆ្នាំ បានលង់ស្រលាញ់លោកគ្រូបង្រៀនខ្លួនឯង ដែលមានអាយុ ២៧ ឆ្នាំ និងបានផ្តើមស្រលាញ់គ្នាអស់រយៈពេល ៧ ឆ្នាំ រហូតបានរៀបការជាមួយគ្នា។ រឿងរ៉ាវស្នេហារវាងគ្រូ និងសិស្សនេះបានកើតឡើងនៅក្នុងអនុវិទ្យាល័យមួយកន្លែងក្នុងក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និងចាប់ផ្ដើមនៅឆ្នាំ ២០១១។ នារីជាកូនសិស្សសាលាមានឈ្មោះថា Vinda Virginia បច្ចុប្បន្នមានអាយុ ២០ ឆ្នាំ និងលោកគ្រូបង្រៀនរបស់នាងមានឈ្មោះថា Erwin Pangaila writing បច្ចុប្បន្នមានអាយុ ៣៤ ឆ្នាំ ហើយពួកគេមានអាយុខុសគ្នា ១៤ ឆ្នាំ។
ស្នេហានេះបានកើតឡើងនៅពេលស្រ្តីជាកូនសិស្សបានរៀនម៉ោងបន្ថែមជាមួយលោកគ្រូ ហើយនាងបានប្រើពេលវេលាជាច្រើន ដើម្បីរៀន និងធ្វើការសាកសួរទៅកាន់លោកគ្រូរហូតដល់មានភាពស្និតស្នាល ហើយសិស្សស្រីរូបនេះក៏បានលង់ស្រលាញ់លោកគ្រូតែម្តង។ ក្រោយមកនាងក៏បានណាត់ជួបជាមួយនឹងគ្រូក្រៅម៉ោងសិក្សា និងផ្តើមស្រលាញ់គ្នាខ្លាំងតែម្តង។
មុនដំបូងបុរសជាគ្រូបង្រៀនបានគិតថា វាមិនមែនជារឿងល្អនោះទេ ដែលគាត់មានទំនាក់ទំនងស្នេហាជាមួយនឹងសិស្សដូចនេះ តែមិត្តភក្តិរបស់លោកបានលើកទឹកចិត្តឲ្យគាត់រក្សាទំនាក់ទំនងស្នេហានេះឲ្យបានយូរអង្វែងរហូតដល់ សិស្សស្រីរូបនោះរៀនចប់ថ្នាក់មហាវិទ្យាល័យនឹងរៀបការជាមួយគ្នា។ ដូចការគ្រោងទុកមែននៅក្នុងឆ្នាំ ២០១៨ នេះ ពួកគេក៏បានរៀបការតាមប្រពៃណី ហើយរឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម៕
អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz




