គាំទ្រទង្វើគំរូក្នុងសង្គម! ឃើញជាប់ស្តុប តាន់ គឹមសួរ ចុះទៅសម្រួលចរាចរណ៍ឲ្យឡានពេទ្យធ្វើដំណើរបានទាន់ពេលវេលា (មានវីដេអូ)
- December 1, 2018
បញ្ហាកកស្ទះចរាចរណ៍ផ្លូវគោក នៅតែកើតឡើងមិនស្រាកស្រាន្ត ដែលជាហេតុបង្កឲ្យមានការលំបាកសម្រាប់ឡានពេទ្យ ក្នុងពេលដែលត្រូវការដឹកអ្នកជម្ងឺជាបន្ទាន់ម្ដងៗ។ ក្នុងនោះ មានការរិះគន់ជាច្រើនទៅលើអ្នកបើកបរដែលតែងតែមិនមានអធ្យាស្រ័យល្អ មិនបើកអែបទុកផ្លូវឲ្យឡានពេទ្យទៅមុនឡើយ បើទោះបីជាលឺសម្លេងស៊ឺរ៉ែនយ៉ាងណាក៏ដោយ។ ប៉ុន្តែក្នុងចំណោមនោះ ក៏មានបុគ្គលមួយចំនួនធំ នៅតែមានទឹកចិត្តគួរឲ្យកោតសរសើរផងដែរ។
ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ តាន់ គឹមសួរ បានបង្ហោះវីដេអូពីសកម្មភាពរបស់ខ្លួន ដែលបានជួយសម្រួលចរាចរណ៍ដោយសុំរថយន្តដែលកំពុងរង់ចាំស្តុបអែបទៅខាងមុខបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់បានធ្វើដំណើរទៅមុខ។ សកម្មភាពទាំងនេះធ្វើឲ្យមហាជនជាច្រើនបានសម្តែងការកោតសរសើរចំពោះទង្វើដ៏គំរូមួយនេះ៕





- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






