ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រយៈពេល៤ឆ្នាំ នគរបាលកម្ពុជាបញ្ចូលជនជាតិចិន ដែលឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រលប់ទៅចិនវិញ មានចំនួនជិត២ពាន់នាក់

    BY Khmernote Media December 3, 2018
    រយៈពេល៤ឆ្នាំ នគរបាលកម្ពុជាបញ្ចូលជនជាតិចិន ដែលឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រលប់ទៅចិនវិញ មានចំនួនជិត២ពាន់នាក់

    ​ភ្នំពេញ​ ៖​ នគរបាល​កម្ពុជា​បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ជិត​២​ពាន់​នាក់​ហើយ​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ ពាក់ព័ន្ធ​ករណី​គំរាម​ជំរិត​ទារប្រាក់​-​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ (VOIP)​ និង​បទល្មើស​សេដ្ឋកិច្ច​ ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ ដើម្បី​អនុវត្ត​ទោស​ចាប់ពី​ឆ្នាំ​២០១៤​ រហូត​មក​ដល់​បច្ចុប្បន្ន​។

    ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ បាន​បង្ហាញ​ថា​ ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មកនេះ​ ជនសង្ស័យ​ជា​ជន​ជាតិចិន​ភាគច្រើន​បាន​ ប្រព្រឹត្ត​បទល្មើស​ គឺ​ ទី​១.​បទល្មើស​គំរាម​ជំរិត​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​សរុប​មាន​ចំនួន​ ១,៥៦៧​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​ ៣០៩​នាក់​ និង​ទី​២.​បទល្មើស​សេដ្ឋកិច្ច​ (​នៅ​ប្រទេស​ចិន​)​ សមត្ថកិច្ច​ស្នើ​សុំ​សហការ​ចាប់ខ្លួន​សរុប​ចំនួន​៨២​នាក់​ក្នុង​នោះ​ស្រី​ចំនួន​ ១០​នាក់​។​

    ​របាយការណ៍​បន្ត​ថា​ តួលេខ​សម្រាប់​ឆ្នាំ​២០១៨​ គិត​ត្រឹម​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៨​ ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​គំរាម​ជំរិត​ ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ សរុប​ចំនួន​ ៣៧៣​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​ ៦៦​នាក់​។​ បទល្មើស​សេដ្ឋកិច្ច​ (​នៅ​ប្រទេស​ចិន​)​ សមត្ថកិច្ច​ស្នើ​សុំ​សហការ​ចាប់ខ្លួន​សរុប​ចំនួន​៣៤​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​៧​នាក់​។​

    ​ចំពោះ​ករណី​គំរាម​ជំរិត​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ នគរបាល​កម្ពុជា​បាន​បង្ក្រាប​ក្រុម​សង្គម​ងងឹត​ចិន​ចំនួន​ ២៣៥​នាក់​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ស្រុក​ត្រាំកក់​ និង​ស្រុក​បាទី​ ខេត្តតាកែវ​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay