ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃកំពុងស្វែងរកមុខសង្ឃសាច់ដុំធំ ក្បាលពោះ៦កង់ ក្រោយបង្ហោះរូបភាពនៅតាមបណ្តាញសង្គម

    BY Khmernote Media December 4, 2018
    អាជ្ញាធរថៃកំពុងស្វែងរកមុខសង្ឃសាច់ដុំធំ ក្បាលពោះ៦កង់ ក្រោយបង្ហោះរូបភាពនៅតាមបណ្តាញសង្គម

    ថៃ៖ អាជ្ញាធរថៃកំពុងតាមស្វែងរកសង្ឃសាច់ដុំមួយអង្គ ដែលបានថតរូបសាច់ដុំដ៏សិចស៊ីរបស់ខ្លួន និងបង្ហោះពេញបណ្តាញសង្គម ដែលសកម្មភាពនេះគឺជាការប្រព្រឹត្តផ្ទុយនឹងវិន័យសង្ឃទាំងស្រុងតែម្តង។ គួរម្លឹកជូនថា កាលពីដើមសប្តាហ៍នេះមានរូបថតរបស់ព្រះសង្ឃ ដែលមានសាច់ដុំធំៗដូចតារាម្នាក់ ត្រូវបានគេយកបង្ហោះពេញបណ្តាញសង្គមរួមជាមួយនឹងមតិរិះគន់ជាច្រើនផងដែរ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមថៃ។

    បើយោងតាមលោក Narong Songarom អនុប្រធានការិយាល័យពុទ្ធសាសនាជាតិថៃបានប្រាប់អ្នកសារព័ត៌មានថា តាមវិន័យសង្ឃគឺតម្រូវឲ្យព្រះសង្ឃគ្រប់អង្គធ្វើការតាំងសមាធិ តំកល់ចិត្តស្ងប់ សិក្សារៀនសូត្រពីព្រះធម៌ និងយ​កមេរៀនព្រះធម៌ទាំងនោះទៅអប់រំដល់ប្រជាពលរដ្ឋ មិនមែនទៅហាត់យកសាច់ និងថតបង្ហោះតាមបណ្តាញសង្គមដូចតារាអីចឹងទេ។ ហើយសកម្មភាពនេះបានធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាទាំងមូលផងដែរ។​ រហូតមកទល់នឹងពេលនេះខាងស្ថាប័នខាងលើកំពុងតែស្វែងរកសង្ឃសាច់ដុំអង្គនេះ ដើម្បីយកមមកធ្វើការអប់រំ និងព្រមានកុំឲ្យប្រព្រឹត្តសកម្មភាពដូចនេះទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thainews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay