ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុបកម្មបង្កឲ្យចលាចលពេញទីក្រុងប៉ារីស ដោយសារបញ្ហាសាំងឡើងថ្លៃ

    BY Khmernote Media December 3, 2018
    កុបកម្មបង្កឲ្យចលាចលពេញទីក្រុងប៉ារីស ដោយសារបញ្ហាសាំងឡើងថ្លៃ

    បារាំង៖ រដ្ឋាភិបាលបារាំងបានកំពុងនឹងពិចារណាដាក់រដ្ឋក្នុងភាពអាសន្នមួយ ដើម្បីទប់ស្កាត់ការកើតឡើងវិញនូវកុបកម្មដ៏អាក្រក់បំផុតរបស់បារាំង។ ការបះបោរមួយនេះបានផ្ទុះឡើងតាំងពីថ្ងៃទី ១៧ខែវិច្ឆិកាហើយបានរីករាលដាលយ៉ាងឆាប់រហ័សតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយក្រុមអ្នកតវ៉ាបានបិទផ្លូវនានានៅទូទាំងប្រទេសបារាំង។ កុបកម្ម​តវ៉ានេះបានចាប់ផ្តើមដោយប្រឆាំងនឹងការដំឡើងពន្ធប្រេង ដែលធ្វើឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះកំណែទម្រង់សេដ្ឋកិច្ចថ្មីរបស់មេដឹកនាំវ័យ៤០ឆ្នាំរបស់បារាំងលោក Emmanuel Macron។

    យ៉ាងណាមិញប៉ូលីសបាននិយាយថា បាតុកម្មនេះពួកគេបានចាប់ខ្លួនមនុស្សជាង ៤០០នាក់និង ១៣៣នាក់បានរងរបួសរួមទាំងសន្តិសុខ ២៣នាក់រងរបួសផងដែរ។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកទៅលើក្រុមអ្នកតវ៉ានៅលើមហាវិថី Champs-Elysees នៅសួន Tuilleries នៅក្បែរសារមន្ទីរ Louvre និងកន្លែងផ្សេងទៀត។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ BFM កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា អាជ្ញាធរបានដាក់វិធានការសន្តិសុខទាំងអស់ ដើម្បីទប់ស្កាត់ការរំខាននាៗ ប៉ុន្តែពួកគេបានប្រឈមនឹងក្រុមកុបកម្មអំពើហឹង្សា ដែលពិបាកនឹងទប់ទល់ទើបឈានដល់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកទៅលើក្រុមអ្នកតវ៉ា។

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay