ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ័យស្លន់ស្លោគ្រប់គ្នា! យន្តហោះកំពុងហោះសុខៗ ស្រាប់តែគំរបម៉ាស៊ីនរបើក (មានវីដេអូ)

    BY Khmernote Media December 4, 2018
    ភ័យស្លន់ស្លោគ្រប់គ្នា! យន្តហោះកំពុងហោះសុខៗ ស្រាប់តែគំរបម៉ាស៊ីនរបើក (មានវីដេអូ)

    អាមេរិក៖ អ្នកដំណើរលើយន្តហោះជិត ២០០ នាក់បាននាំគ្នាស្រែកឆោឡោ និងមានភាពតក់ស្លុតជាខ្លាំង បន្ទាប់ពីគំរបម៉ាស៊ីនយន្តហោះ​មួយគ្រឿងបានរបើក ខណៈយន្តហោះធ្វើការហោះហើរបានតែបន្តិចប៉ុណ្ណោះ។ យន្តហោះមួយគ្រឿងនេះជាយន្តហោះរបស់ក្រុមហ៊ុន Frontier Airlines មានទិសដៅហោះហើរចេញពីទីក្រុង Las Vegas ទៅកាន់ទីក្រុង​ Florida ក្នុងសហរដ្ឋអាមេរិក។ អ្នកដំណើរម្នាក់បានថតទិដ្ឋភាពនៃគ្រឿងម៉ាស៊ីនយន្តហោះ ដែលមានបញ្ហានេះយកទៅបង្ហោះក្នុងបណ្តាញសង្គម និងបានរៀបរាប់ថា​ ពេលយន្តហោះកំពុងតែព្យាយាមហោះហើរ ស្រាប់តែគំរបម៉ាស៊ីនបានរបើកឡើង ហើយអ្នកដំណើរូបនេះជាអ្នកឃើញហេតុការណ៍នេះមុនគេ និងបានផ្តើមស្រែកឆោឡោពេញយន្តហោះ។ យ៉ាងណាក្តី ក្រោយកើតមានបញ្ហានេះ យន្តហោះបានចុះចតមកព្រលានយន្តហោះវិញ ហើយអ្នកដំណើរទាំង ១៧៧ នាក់ រួមជាមួយក្រុមការងារបម្រើ ការងារលើយន្តហោះ ៦ នាក់ មានសុវត្ថិភាពទាំងអស់ គ្មានអ្នកណាម្នាក់មានគ្រោះថ្នាក់ឡើយ៕

     

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay