ជួយចែករំលែកផង! បងស្រីម្នាក់ប្រកាសចង់បរិច្ចាគទឹកប្រាក់ ១ពាន់ដុល្លារ ដល់ល្ខោនខោលវត្តស្វាយអណ្ដែត តែមិនដឹងថាត្រូវទាក់ទងតាមណាទេ
- December 3, 2018
ជារឿងមួយគួរឲ្យមោទកភាពពេកក្រៃក្រោយពី ល្ខោនខោលវត្តស្វាយអណ្តែត របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការហើយនាអំឡុងនៃសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ។
យ៉ាងណាមិញក្រៅពីមានការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងនោះក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ NaNa Nunanit បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថាចង់បរិច្ចាគឧបត្ថម្ភជាទឹកប្រាក់ចំនួន ៤លានរៀល (១ពាន់ដុល្លារអាមេរិក) ជូនដល់់សមាគមន៍ល្ខោនខោលវត្តស្វាយអណ្តែត។ ដោយបានសរសេររៀបរាប់ថា៖ “មាននរណាដឹងថាទាក់ទងតាមណាទេ ដេីម្បីបានទឹកប្រាក់ ទៅដល់ពួកគាត់ សូមជួយប្រាប់ផង។ ដេីម្បីជាការលេីកទឹកចិត្ត និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ក៏ដូចជាការអបអរសាទរចំពោះ ល្ខោនខោលវត្តស្វាយអណ្ដែតនាងខ្ញុំ ឧបត្ថម្ភ ជាទឹកប្រាក់ ៤រៀល (1000$) ដល់ក្រុមល្ខោនខោលវត្តស្វាយអណ្ដែត ដែលមានទីតាំងនៅ ភូមិតាស្គ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ ទឹកប្រាក់ដ៏តិចតួចនេះជាទឹកចិត្តរបស់ពលរដ្ឋម្នាក់ក្នុងការចូលរួមលេីកស្ទួយផ្ទាល់ដល់ក្រុមល្ខោនខោលវត្តស្វាយអណ្ដែតដែលនាំនូវមោទនភាពដ៏ថ្លៃថ្លានេះដល់ប្រទេសកម្ពុជាយេីង។ សុំទំនាក់ទំនងនាងខ្ញុំតាមលេខទូរស័ព្ទ 088 9988 887 សូមជួយចែកចាយព័ត៌មាននេះដេីម្បីអោយពួកគាត់បានដឹង ឆាត រឺខំមិន ផ្តល់ជាព័ត៌មានអោយខ្ញុំផង”៕












- Share This Post:






