សង្គម

ផ្ទុះការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក ករណីយក​ម៉ុង​សាយមកលោ​តសម្តែងនៅក្នុង​​វត្ត​អារាមមួយកន្លែង (មានវីដេអូ)

BY
Khmernote Media
June 26, 2022

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាព និងវីដេអូឃ្លីបខ្លីមួយ បង្ហាញពីទិដ្ឋភាពក្រុមម៉ុងសាយ បានលោតសម្តែងនៅក្នុងទីវត្តអារាមព្រះពុទ្ធសាសនាមួយកន្លែង ដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ភិក្ខុមួយអង្គ បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។

បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ភិក្ខុ សុភមិតោ ផល សុភា បានឲ្យដឹងថា ការលោតម៉ុងសាយនោះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅវត្តព្រែកបង្កង ភូមិព្រែកបង្កង ប៉ុន្តែមិនបានបញ្ចាក់ថាការលោតម៉ុងសាយនោះធ្វើក្នុងពិធីអ្វីនោះទេ។

មហាជនជាច្រើន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងការមិនពេញចិត្ត ចំពោះការលោ​ត​ម៉ុង​សាយ​ ដែលជា​ទម្រង់​ប្រពៃណី​វប្បធម៌​បុរាណ​ចិន នៅក្នុងទីវត្តអារាម ដែលជាកន្លែងគោរពបូជារបស់ព្រះពុទ្ធសាសនា បែបនេះឡើយ៕

Share This Post: