នៅព្រឹកថ្ងៃទី០៥ នឹងមានការដង្ហែធាតុលោកវេជ្ជបណ្ឌិត Beat Richner ទៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោកវេជ្ជបណ្ឌិត Beat Richner បីតាមន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក បន្ទាប់ពីលោកវេជ្ជបណ្ឌិតបានធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនខែ។ យោងតាមការបញ្ជាក់ពីយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសៀមរាបទាំងអស់ នៅវេលាម៉ោង០៨ព្រឹក នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នឹងមានការដង្ហែធាតុ លោកវេជ្ជបណ្ឌិត Beat Richner មកកាន់ចេតិយ ដែលស្ថិតនៅខាងមុខ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានគោលបំណងចង់ចូលរួម អាចឈររងចាំទទួល នៅតាមដងផ្លូវចាប់ពីព្រះរាជដំណាក់ ទៅកាន់មន្ទីរពេទ្យកុមារ នឹងសូមត្រៀមដោយខ្លួនឯងឬដោយស្មគ្រ័ចិត្តនូវ ទៀន ធូប និង ផ្កាឈូកសម្លៀកបំពាក់ ពណ៍ខ្មៅ និងពណ៍ស៕


ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

