សង្គម

ប្រញាប់ទៅណា៎!! ប៉ារ៉ាស់រថភ្លើងបិទប៉ុណ្ណឹងហើយ បែរជានៅតែខំរុលទៅមុខយ៉ាងគឃ្លើន លទ្ធផលចុងក្រោយ (មានវិដេអូ)

BY
Khmernote Media
December 4, 2018

រឿងដ៏គួរឲ្យហួសចិត្តមួយត្រូវបានចែកចាយពេញបណ្តាញហ្វេសប៊ុក និងទទួលរងការរិះគន់ពីសំណាក់មហាជនអ្នកលេងហ្វេសប៊ុកជាខ្លាំង​ បន្ទាប់ពីបានឃើញវីដេអូសកម្មភាពរបស់រថយន្តស្ទះកកកុញពេញផ្លូវ នៅខណៈដែលរថភ្លើងកំពុងធ្វើដំណើរមកដល់។ ជាក់ស្ដែង បើទោះបីជាមានអ្នកធ្វើចរាចរណ៍ និងប្រើប្រាស់ប៉ារ៉ាស់បិទផ្លូវជាសញ្ញាប្រាប់មុនក៏ដោយ ប៉ុន្តែហាក់ដូចជាគ្មានអ្នកស្តាប់ឡើយ គឺដឹងត្រឹមតែជិះរុលទៅមុខ រហូតបណ្តាលឲ្យផ្លូវកកស្ទះ រកផ្លូវគេចមិនរួច ទាមទារឲ្យរថភ្លើងចាប់ហ្រាំ្វខានពុំបាន។

ជាសំណាងល្អដែលរថភ្លើងចាប់ហ្វ្រាំងបានទាន់ពេលវេលា ទុកឱកាសឲ្យយានជំនិះទាំងនោះបើករកផ្លូវគេច បើពុំនោះទេច្បាស់ជាជួបគ្រោះថ្នាក់ជាមិនខាន។ ទង្វើរបែបនេះត្រូវបានពលរដ្ឋជាច្រើនសម្ដែងក្ដីខឹងសម្បារជាខ្លាំង ព្រមទាំងសំណូមពរឲ្យគ្រប់គ្នាមានការពិចារណាក្នុងការបើកបរឲ្យបានច្រើនជាងនេះ។ សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: