សង្គម

ហួសចិត្ត! ជួលរថយន្តក្រុងគេជិះដើរលេង រួចផឹកស៊ីចោលសំរាមពេញលើរថយន្តគេទៀត មិនអាណិតចិត្តម្ចាស់រថយន្តសោះ

BY
Khmernote Media
July 4, 2022

កាលពីពេលថ្មីៗនេះ មានការចែកររំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីហួសចិត្តមួយ ដែលបងប្អូនមួយចំនួនបានជួលរថយន្តក្រុងគេជិះទៅដើរលេងកំសាន្តរីករាយ ប៉ុន្តែបែរជាហូបចុករួចបោះចោលសំរាមផ្តេសផ្តាសពេញក្នុងរថយន្តក្រុង ដែលមហាជនឃើញហើយសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌នោះ។

យោងតាមម្ចាស់គណនីហ្វេសប៊ុគឈ្មោះ Rithy Soeu បានរៀបរាប់ឲ្យដឹងថា៖ «ឱ..ប្អូនៗក្មួយៗដែលមានលុយសំរាប់ជួលរថយន្តដើរលេងកំសាន្តទាំងឡាយអើយមេត្តាជួយឲ្យតំលៃអ្នករត់ឡានផង កំុសំអាងមានលុយជួលធ្វើដោយគ្មានការពិចារណាអីបន្តិចសោះប្អនៗក្មួយៗសុទ្ធជាគ្រូៗ និងជាបុគ្គលិក ធនាគារ មីក្រូហិរញ្ញវត្ថុ ដែលមានចរិកលក្ខណៈស្លូតបូតសុភាពសា ស្លៀកពាក់ស្អាតបាត និងជាថ្នាក់ដឹកនាំដ៍ល្អមួយ តែជិះឡានវិញដូចឃើញស្រាប់ប្អូនគួរពិចាណាមើលតើបើប្អូនៗ ក្មួយៗមានរថយ្តផ្ទាល់ខ្លួនដ៍ស្រស់ស្អាតមួយ បើគេធ្វើដាក់អញ្ចឹងតើមានអារម្មណ៍យា៉ងណាដែរ???»៕

Share This Post: