ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រៀមខ្លួន! ភ្លៀងនឹងធ្លាក់ទូទាំង២៥ខេត្ត-ក្រុងជិត០១អាទិត្យ ចាប់ពីថ្ងៃទី០៧នេះទៅ

    BY Khmernote Media December 5, 2018
    ត្រៀមខ្លួន! ភ្លៀងនឹងធ្លាក់ទូទាំង២៥ខេត្ត-ក្រុងជិត០១អាទិត្យ ចាប់ពីថ្ងៃទី០៧នេះទៅ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបខ្សោយបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ហើយខ្យល់ដែលបក់មកពីទិសអាគ្នេយ៍ (មកពីសមុទ្រចិនខាងត្បូង) បាននាំនូវសំនើមមកជាមួយ ដែលលក្ខណៈបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គរក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះមាន៖

    + ចាប់ពីថ្ងៃទី០៧-១១ ខែធ្នូ អាចនឹងមានភ្លៀងធ្លាក់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំ ពោធិ៍សាត់ និងបាត់ដំបង។

    + ចាប់ពីថ្ងៃទី០៧-០៩ ខែធ្នូ អាចនឹងមានភ្លៀងធ្លាក់នៅខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay