ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឲ្យគោរព! លោក​សាស្ត្រាចារ្យ Takeshi Nakagawa ចំណាយពេល២៤ឆ្នាំ ដើម្បីថែរក្សាប្រាសាទអង្គរវត្ត ព្រមទាំងបេតិកភណ្ឌនានារបស់កម្ពុជា

    BY Khmernote Media December 5, 2018
    គួរឲ្យគោរព! លោក​សាស្ត្រាចារ្យ Takeshi Nakagawa ចំណាយពេល២៤ឆ្នាំ ដើម្បីថែរក្សាប្រាសាទអង្គរវត្ត ព្រមទាំងបេតិកភណ្ឌនានារបស់កម្ពុជា

    យោងតាមការបង្ហោះរបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានរៀបចំ​ពិធី ប្រគល់​លិខិត​សរសើរ​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ជូន​ចំពោះ លោក​សាស្ត្រាចារ្យ Takeshi Nakagawa ​ដែលជា​សហប្រធាន​គម្រោង​ជប៉ុន​-​អប្សរា ការពារ​ប្រាសាទ​អង្គរហៅកាត់ថា (JASA)​។ ការប្រគល់នេះដោយសារតែការចូលរួមចំណែករបស់លោកសាស្រ្តាចារ្យទៅលើការថែរក្សាបេតិកភណ្ឌកម្ពុជា អស់រយៈពេល២៤ឆ្នាំ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

    លោកសាស្រ្តាចារ្យ Takeshi Nakagawa គឺជាស្ថាបត្យករដ៏លេចធ្លោ និងជាសាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដានៅប្រទេសជប៉ុន។ លោកសាស្រ្តាចារ្យបានដឹកនាំក្រុមរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរចាប់តាំងពីពេលបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៤ និងបានអនុវត្តនូវគម្រោងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងបានចូលរួមក្នុងកិច្ចការជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន។ ចាប់ពីឆ្នាំ២០០៥ គម្រោងជួសជុលប្រាសាទបាយ័នត្រូវបានអនុវត្តរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ក្រោមឈ្មោះJASA ហើយតាមរយៈគម្រោងជួលជុលរួមគ្នានេះ គឺបានចូលរួមបង្កើនសមត្ថភាពអ្នកបច្ចេកទេសជាច្រើនរូប។ លោកសាស្រា្តចារ្យ ក៏បានធ្វើការស្រាវជ្រាវបឋមលើប្រាសាទព្រះវិហារ និងការអភិរក្សតំបន់សំបូរព្រៃគុកផងដែរ៕

    ប្រភព៖ Embassy of Japan in Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay