អន្តរជាតិ
ទប់ទឹកភ្នែកមិនបាន! ឪពុកម្តាយទៅស៊ីឈ្នួលគេ សុខចិត្តបីប្អូនអាយុ៣ខែ សុំអ្នកគ្រូ ឲ្យចូលថ្នាក់រៀនជាមួយ ព្រោះគ្មានអ្នកមើល
BY Khmernote Media
December 5, 2018
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវរូបភាពក្មេងស្រីមួយរូបបានបីប្អូនប្រុសអាយុ៥ខែ ក្រោយសុំគ្រូបន្ទុកថ្នាក់នាំប្អូនចូលក្នុងថ្នាក់រៀនជាមួយ ព្រោះតែម្តាយស៊ីឈ្នួលគេនៅឆ្ងាយ ចំណែកឪពុកចេញទៅធ្វើការបាត់ពីផ្ទះរហូតដល់យប់បានត្រឡប់មកវិញ។ ដោយក្មេងស្រីខាងលើកំពុងតែសិក្សានៅ សាលាបឋមសិក្សា សឡា ស្ថិតក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះអ្នកគ្រូបន្ទុកថ្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Povthavy Ung បានសរសេររៀបរាប់ថា៖ “រំជួលចិត្តណាស់ពេលស្តាប់ឮសម្តីសិស្សនិយាយ អ្នកគ្រូ! សុំទោសខ្ញុំសុំយកប្អូនមករៀនជាមួយដែរគ្មានអ្នកមើលវាទេ ម៉ែខ្ញុំទៅសុីឈ្នួលគេនៅឆ្ងាយ ពុកខ្ញុំវិញទៅធ្វើការពេលយប់។ ម៉ោង ៨ៈ៣០យប់គាត់មកយកប្អូនពីខ្ញុំវិញហើយ ប្អូនប្រុសខ្ញុំអាយុ៥ខែ”៕




