ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សួរខ្លួនឯង ៣ សំនួរនេះសិន មុននឹងប្តូរការងារថ្មី?

    BY Khmernote Media December 13, 2018
    សួរខ្លួនឯង ៣ សំនួរនេះសិន មុននឹងប្តូរការងារថ្មី?

    បុគ្គលិកជាច្រើនបានធ្វើការផ្លាស់ប្តូរការងារពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយជាញឹកញាប់ក្នុងគោលបំណង ដើម្បីស្វែងរកតួនាទីខ្ពស់ជាងមុន ឬទទួលបានប្រាក់ខែខ្ពស់ជាងមុនជាដើម។ យ៉ាងណាក្តី មិនមែនអ្នកផ្លាស់ប្តូរការងារសុទ្ធតែទទួលបានជោគជ័យទាំងអស់នោះទេ​ ព្រោះពេលខ្លះការងារថ្មីអាចមិនល្អដូចការងារចាស់ផង។ ដើម្បីជៀសវាងបញ្ហាខកបំណង ក្នុងការផ្លាស់ប្តូរការងារនេះ អ្នកគួរសួរខ្លួនឯងបីសំនួរខាងក្រោមនេះសិន មុននឹងសម្រេចផ្លាស់ប្តូរការងារថ្មី៖

    ១. តើអ្នកនឹងក្លាយជាអ្វី បើអ្នកទទួលបានជោគជ័យនៅកន្លែងការងារដែលកំពុងធ្វើ? សំនួរនេះអាចដាស់តឿនអ្នកឲ្យគិតដល់អនាគតរបស់អ្នកក្នុងកន្លែងការងារ ដែលអ្នកកំពុងធ្វើ ហើយពេលខ្លះអ្នកគ្រាន់តែខិតខំបន្តិចទៀតអ្នកអាចនឹងទទួលបានភាពជោគជ័យធំមួយនៅកន្លែងធ្វើការងារបច្ចុប្បន្នក៏ថាបាន។

    ២. តើអ្នកបានខិតខំធ្វើការងានៅកន្លែង ដែលកំពុងធ្វើបានច្រើនប៉ុណ្ណាហើយ? ពេលខ្លះអ្នកគិតថា កន្លែងការងារមិនឲ្យតម្លៃអ្នកទើបអ្នកចង់ផ្លាស់ប្តូរការងារ តែត្រូវគិតមើលសិនថា អ្នកបានខិតខំធ្វើការងារច្រើនប៉ុណ្ណាហើយទើបគេមិនឲ្យតម្លៃដូចនេះ។ បើអ្នកមិនខិតខំធ្វើការងារទេ ទោះប្តូរការងារក៏នៅតែមិនបានជោគជ័យដែរ។

    ៣. អ្វីទៅជាអទិភាពនៃការងាររបស់អ្នក? ស្វែងរកឲ្យឃើញអទិភាពនៃការងាររបស់អ្នក នោះអ្នកនឹងទទួលបានជោគជ័យក្នុងការងារ ទោះស្ថិតនៅកន្លែងធ្វើការងារណាក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cnbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay