ខ្មែរណូត

ស្វែងរក

  • សង្គម

    លោក ផែង វណ្ណៈ បានចូលជួបលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីធ្វើការសុំទោសជាផ្លូវការ នៅព្រឹកមិញនេះ

    BY Khmernote Media July 15, 2022
    លោក ផែង វណ្ណៈ បានចូលជួបលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីធ្វើការសុំទោសជាផ្លូវការ នៅព្រឹកមិញនេះ

    ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ដោយសារលោកផែង វណ្ណៈ បាន live និយាយថា លោក ជឿន ចក់ មកថតជាមួយលោកជំទាវ ដើម្បីយកជាខ្នងបង្អែក ដោយក្នុងពាក្យបណ្តឹងគឺប្តឹងពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ដោយសំណូមពរ៖ ទី១-សុំអោយធ្វើការចោទប្រកាន់ ឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួនលោក ផែង វណ្ណៈ ដើម្បីផ្តន្ទាទោសអោយធ្ងន់ៗតាមច្បាប់ ទី២-បង្គាប់អោយលោក ផែង វណ្ណៈ សងសោហ៊ុយជម្ងឺចិត្តចំនួន ២០០លានរៀល និង ទី៣-សូមអោយដាក់ទោសបន្ថែម តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

    ប៉ុន្តែនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ផែង វណ្ណៈបានបង្ហោះសារអមជារូបថតជាច្រើនសន្លឹកថា៖ “ក្រោយ​ភ្លៀង​មេឃស្រលះ​ ! នៅព្រឹក​ថ្ងៃ​ទី​ ១៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ ខ្ញុំបាទបាន​ការ​អនុញ្ញាត​ពី​អ្នកមីង​ ហ៊ុន​ ស៉ីណាត​ ចូលជួបដើម្បីធ្វើការ​សុំទោស​អ្នកមីង​ និង​ ទទួល​យកការ​ណែនាំ​ពីអ្នកមីងដើម្បី​កែប្រែ​នូវចំណុចខ្វះខាតដើម្បី​បន្តការងារ​លើបណ្ដាញសង្គម​ហ្វេសប៊ុក​តទៅ​មុខទៀត​ ។ ក្មួយ​សូមគោរព​ជូនពរ​អ្នកមីង​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដើម្បី​បន្តបំរេី​ប្រជាពលរដ្ឋ​តទៅទៀត​ក្រោមម្លប់សន្តិភាព​នៃ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay