ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រឹកនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បណ្តេញកឺកឺចំនួន ២៣២នាក់ ឲ្យចេញពីស្រុកខ្មែរ ក្រោយឆ្លងដែនខុសច្បាប់ ព្រមទាំងប្រព្រឹត្តបទល្មើសចាប់ជំរិត

    BY Khmernote Media December 6, 2018
    ព្រឹកនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បណ្តេញកឺកឺចំនួន ២៣២នាក់ ឲ្យចេញពីស្រុកខ្មែរ ក្រោយឆ្លងដែនខុសច្បាប់ ព្រមទាំងប្រព្រឹត្តបទល្មើសចាប់ជំរិត

    នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន បានបណ្តេញជនសង្ស័យជាជនជាតិចិនចំនួន ២៣២នាក់ (ស្រី ៣៨នាក់) ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណែត (VOIP) ចេញពីព្រះរាជាណាចក្រកម្ពុជា តាម​ជើង​យន្តហោះ​ពិសេស​របស់​រដ្ឋាភិបាល​ចិន​ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

    គួររំលឹកផងដែលថាក្នុងការបណ្តេញ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់ឱ្យ​វិលត្រឡប់​ទៅទទួលទោសនៅប្រទេស​កំណើត​ ​បន្ទាប់ពី​ពួកគេ​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ និងបាន​ប្រព្រឹត្ត​បទល្មើស​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ហើយត្រូវចាប់ខ្លួនកន្លងមក​នៅឯ​ខេត្តតាកែវ​៕

    អត្ថបទ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay