អន្តរជាតិ
ទីក្រុងដ៏ស្រស់ស្អាតមួយនេះ បានជាប់ឈ្មោះជាទីក្រុង ដែលមានប្រណិតភាព និងមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់អាស៊ី
BY Khmernote Media
December 8, 2018
ការសិក្សាមួយបានរកឃើញថា ទីក្រុងសៀងហៃ ប្រទេសចិន បានក្លាយជាទីក្រុងដែលមានប្រណិតភាព និងមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់អាស៊ី។ ការសិក្សានេះត្រូវបានគេត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយផ្អែកទៅលើប្រភេទទំនិញ តម្លៃទំនិញ តម្លៃសេវាកម្ម និងភាពស្រស់ស្អាតរបស់ទីក្រុងជាច្រើននៅក្នុងតំបន់អាស៊ី។ ហើយបើយោងតាមរបាយការណ៍របស់ Bank Julius Baer & Co.’s ២០១៨ បានបង្ហាញលទ្ធផលថា ទីក្រុងសៀងហៃបានវ៉ាដាច់សឹង្ហបុរីក្លាយជាទីក្រុងលំដាប់ទីមួយដែលមានប្រណិតភាព និងតម្លៃខ្ពស់បំផុត។ ខាងក្រោមនេះជាចំណាត់ថ្នាក់របស់ទីក្រុងទាំង ១១ ក្នុងតំបន់អាស៊ី៖
១. ក្រុងសៀងហៃ
២. សិង្ហបុរី
៣. ហុងកុង
៤. តូក្យូ
៥. តៃប៉ិ
៦. សេអ៊ូល
៧. បាងកក
៨. បុមបៃ
៩. ម៉ានីល
១០. ចាកាតា
១១. កូឡាឡាំពួរ
អត្ថបទ៖ភក្តី
ប្រភព៖nextshark