10 ចំណុចដែលបង្ហាញថា ជីវិតយើងកំពុងតែធ្លាក់ចុះដុនដាបយ៉ាងខ្លាំង
មានកត្តាជាច្រើន ដែលធ្វើឲ្យជីវិតរបស់យើងធ្លាក់ចុះ ឬគ្មានភាពស្រស់បំព្រង ហើយបើយោងតាមគេហទំព័រសារព័ត៌មាន Bright Side បានចុះផ្សាយថា រឿងទាំង ១០ ខាងក្រោមនេះជាកត្តាសំខាន់ដែលធ្វើឲ្យជីវិតរបស់ធ្លាក់ចុះ ឬស្រអាប់គ្មានរស្មីទាល់តែសោះ៖
១. គ្រប់រឿងទាំងអស់សុទ្ធតែគ្មានភាពទាក់ទាញសម្រាប់យើង។ យើងមើលឃើញរឿងគ្រប់បែបយ៉ាងសុទ្ធតែជារឿងធម្មតាៗដូចគ្នា។

២. យើងមិនដែលខ្វល់ពីខ្លួនឯង ឬផ្ទះសម្បែងទាល់តែសោះ ចង់ក្លាយជាអ្វីក៏តាមដំណើរចុះ។
៣. យើងស្អប់ការងាររបស់យើងយ៉ាងខ្លាំង ប៉ុន្តែនៅតែបន្តធ្វើព្រោះគ្មានជម្រើស។
៤. យើងគ្មានទំនាក់ទំនង់ជាមួយអ្នកណាម្នាក់ទាល់តែសោះ។
៥. គ្រប់រឿងរ៉ាវសុទ្ធរំខាន និងធ្វើឲ្យយើងខឹងឆេវឆាវ ព្រោះតែយើងមិនព្រមបើកចិត្តឲ្យទូលាយ។
៦. យើងដឹងថាខ្លួនឯងមានទម្លាប់អាក្រក់ជាច្រើន តែយើងមិនអាចកែប្រែវាបានទាល់តែសោះ។
៧. រស់នៅដោយការខ្វាយខ្វល់ចំពោះរឿងអតីតកាល និងស្រមើស្រមៃខ្ពស់ខ្លាំងពីអនាគត តែមិនព្រមបើចិត្តឲ្យទូលាយរស់នៅជាមួយនឹងការពិត ដែលយើងកំពុងតែមាននោះទេ។
៨. យើងគ្មានទីកន្លែង ដែលត្រូវទៅរំលាយទុកសោក បញ្ចេញទុកកង្វល់ផ្សេងៗ ដើម្បីទទួលការប្រឹក្សាយោបល់ និងលើកទឹកចិត្តទាល់តែសោះ។
៩. មួយថ្ងៃៗគិតតែពីសង្ងំនៅក្នុងផ្ទះចុចលេងទូរស័ព្ទ តែមិនចេញក្រៅទាល់តែសោះ។
១០. ចាត់ទុកជីវិតជាបទពិសោធណ៍ និងបានសាងកំហុសដដែលជាប្រចាំ និងលួងខ្លួនឯងថា ថ្ងៃស្អែករឿងអ្វីៗនឹងល្អប្រសើរឡើង តែជាក់ស្តែងយើងមិនអាចធ្វើបានទោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Brightside

