ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងនិវត្តន៍តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបញ្ចាប់ព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៅសៀមរាប
នាវេលាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងនិវត្តន៍តាមព្រះរាជទីនាំងយន្តហោះពិសេស មកកាន់រាជធានីភ្នំពេញវិញ ដោយមានការថ្វាយព្រះរាជបដិសណ្ឋារកិច្ចពីបណ្តាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងប្រជានុរាស្រ្តជាច្រើនបន្ទាប់ពីបានបញ្ចប់ព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៅក្នុងខេត្តសៀមរាប។
គួររំលឹកផងដែលថាព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីលៀងសាយភោជន៍ ក្នុងព្រះរាជពិធីបិទអបអរសាទរខួប២៥ឆ្នាំ ការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា ICC-Angkor នាព្រះលានជល់ដំរី កាលពីរាត្រីថ្ងៃទី០៥ ខែធ្នូ។ ព្រមទាំង នៅព្រឹកថ្ងៃទី០៦ ខែធ្នូនេះ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជពិធីស្វាយធ្យាយព្រះសត្តប្បករណាភិធម្ម( បង្សុកូល) ដើម្បីឧទ្ទិសជូនដួងវិញ្ញាណ ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត Dr . Beat Richner នៅឯមន្ទីរពេទ្យគន្ធបុប្ផា៕







ប្រភព៖ Royal du Cambodge