ប្រសិនបើមានអាការៈភ្នែកទាំង៦នេះ ប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាន់គ្រូពេទ្យពីបរទេសចុះមក
- December 7, 2018
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានឲ្យដឹងថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្រ្តាលី នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺដូចជា ជំងឺស្ទះរន្ធទឹកភ្នែក ភ្នែកលៀន ការធ្លាក់ត្របកភ្នែក ដុំសាច់ក្នុងភ្នែក រឺលើត្របកភ្នែក រោមភ្នែកចាក់ និងទំរង់ត្របកភ្នែកមិនធម្មតា ចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែធ្នូ ឆ្នាំ២០១៨។ ដូច្នេះប្រសិនបើប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាការៈដូចខាងលើ ប្រញាប់ទៅពិនិត្យ និងទទួលការព្យាបាល៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






