ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដល់កហើយ! ចូលបន្ទប់ទឹកស្ងាត់ៗ អីប្រយ័ត្នផង! យុវជនម្នាក់ប៊ិះចប់នៅបន្ទប់ទឹកផ្សារទំនើប ព្រោះពួករោគចិត្ត

    BY Khmernote Media December 7, 2018
    ដល់កហើយ! ចូលបន្ទប់ទឹកស្ងាត់ៗ អីប្រយ័ត្នផង! យុវជនម្នាក់ប៊ិះចប់នៅបន្ទប់ទឹកផ្សារទំនើប ព្រោះពួករោគចិត្ត

    ជារឿងមួយដ៏គួរឲ្យហួសចិត្ត និងប្រុងប្រយ័ត្នចំពោះករណីយុវជនមួយរូប ដែលបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលបានជួបផ្ទាល់តែម្ដង។ ជាក់ស្ដែង យុវជនរូបនេះ បានជួបនឹងមនុស្សរោគចិត្តនៅក្នុងបន្ទប់ទឹកផ្សារទំនើបមួយកន្លែង។ ដោយសារតែគ្មានមនុស្ស និងបរិយាកាសស្ងាត់ផង ស្រាប់តែជនរោគចិត្តរូបនេះ ប្រើល្បិចអូសទាញរូបគេចូលទៅក្នុង រួចលូកលាន់ និងប្រើសម្តីរោគចិត្តដាក់តែម្ដង។ ជាសំណាងល្អ លោកចេះបដិសេធ និងរត់រួចខ្លួនទាន់។

    យោងតាមគណនីហ្វេសប៊ុករបស់យុវជន​រូបនេះមានឈ្មោះ ណៃ សុវីលលី បានបង្ហោះសារឲ្យដឹងថា៖ «រឿងបានជួបផ្ទាល់លើកទីមួយក្នុងជីវិត។ ធ្លាប់តែឮស្រីៗនិយាយតែលូវបានស្គាល់រសជាតិFirst handed ។ ថ្ងៃមិញខ្ញុំទៅមើលរឿង Mortal Engines ម្នាក់ឯងម៉ោង2:30pmនៅMajor Aeon1។ ហើយម៉ោង4:40pmរឿងក៏ចប់ហើយខ្ញុំក៏ចេញមកបន្ទប់ទឹកជាន់ទីមួយជិតហាងOpticព្រោះToiletជាន់រោងកុនមនុស្សច្រើនពេក។ បន្ទប់ទឹកប្រុសជាន់នឹងស្ងាត់មែនមានមនុស្ស៣នាក់គត់ ពូម្នាក់នោះ ខ្ញុំ ហើយនិង បុរសអាយុខ្ទង់30ជាង ពាក់អាវយឺតសរ ស្លៀកពាក់ស្អាតបាត ពាក់Apple Watchទៀត ទាស់តែគាត់រៀងស្គម ហើយស្លេកបន្តិច។ ពេលនោះពូម្នាក់នោះក៏ដើរចេញពីToilet ហើយខ្ញុំក៏ទៅតាមគាត់ដែរ។ ស្រាប់តែពេលនោះអាប៉ិពាក់អាវសរ ក៏ស្ទុះមកចាប់ដៃខ្ញុំហើយនិយាយតិចៗថា ឲខ្ញុំជួយរឹតទ្រូងឲគាត់បន្តិច ព្រោះគាត់មើលរឿងខ្មោចហើយភ័យខ្លាំង។ ខ្ញុំក៏សង្ស័យក្នុងចិត្តថា”អាគាត់នេះអត់ស្រួលទេ” តែដោយឃើញគាត់ស្លេកមែន ខ្ញុំភាំងផង ឆ្ងល់ផងក៏តាមគាត់មកកន្លែងលាងដៃវិញ។ ពេលមកដល់ អាអែងនេះខំរិតទ្រូងឲគាត់ដោយគិតថា”ប្រុសគ្នាឯងទេ ជួយគាត់តិចទៅ”។

    ស្រាប់តែគាត់និយាយថា “មែនធ្វើចឹងទេអូន” ហើយក៏ស្ទុះយកដៃមកច្របាច់Nipplesឯង ហើយថា ”ធ្វើចេសបានស្រួល” ហើយលេងទឹកមុខទៀត! ភ្លាមៗនោះក្នុងចិត្តញុមគិតភ្លាម ”ចុមអាប៉ិនេះធ្វើស៊ីហើយតានេះ” ក៏វៀសដៃគាត់ចេញហើយប្រាប់ថា “បងញុមធ្វើចឹងអត់កើតទេ សំទោសបងរកអ្នកផ្សេងជួយទៅ”។ ហើយក៏ព្យាយាមដើរចេញពីToilet។ តែគាត់មិនសុខចិត្តទៀត! ក៏ស្ទុះមកចាប់ដៃខ្ញុំជាប់ហើយថា «កុំអាលទៅណា ជួយបងតិចសិន!” ខ្ញុំទាំងសើចហួសចិត្តផង ទាំងខ្ពើមផង ក៏រុញគាត់ចេញហើយរត់ចេញពីបន្ទប់ទឹកនោះ ហើយក៏បានរួចខ្លួនទៅ។ ហើយនៅខាងក្រៅស្ងាត់ទៀត។ ចឹងហើយសូមប្រយ័ត្នប្រយែងទាំងអស់គ្នាជាពិសេសស្រីៗ។ Bodiansអាលូវមានមនុស្សប្លែកៗ ថ្មីរហូតស្លៀកពាក់ស្អាតបាត តែមើលអត់ដឹងថា គាត់រោគចិត្ត? ស្មារតីមិនគ្រប់? ខ្ទើយបិសាច? រឺ គាត់អត់ស្រួលខ្លួនពិតមែនទេ។តែខ្ញុំដឹងតែម្យ៉ាងទេគឺអាប៉ិនេះ K’loung JM។ ប្រុសក៏វាមិនលើកលែងដែរ។ ប្រុងតប់10-20ដៃហើយតែក្នុងនឹងអត់មានCameraមិនស្រួលខុសឯងទៀត»។ យ់ាងណាមិញ ក្រោយពេលមានការចែករំលែក តាមរយៈការខមិនក៏បានឲ្យដឹងថានេះ មិនមែនជាលើកទី១ ឡើយ ដោយសារតែមានមនុស្សជាច្រើន ដែលបានជួបប្រទះករណីនេះនៅកន្លែងដដែល ជាពិសេសក្នុងពេលដែលស្ងាត់គ្មានមនុស្ស៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay