ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពុទ្ធោ! ពលករខ្មែរ ធ្វើសំណង់នៅកូរ៉េ ត្រូវអាអុិចកិនស្លាប់ ចំណែកប្រពន្ធរវល់ទាមទារប្រាក់សំណងឲ្យបានច្រើនជាងម្តាយបង្កើតរបស់សព

    BY Khmernote Media December 7, 2018
    ពុទ្ធោ! ពលករខ្មែរ ធ្វើសំណង់នៅកូរ៉េ ត្រូវអាអុិចកិនស្លាប់ ចំណែកប្រពន្ធរវល់ទាមទារប្រាក់សំណងឲ្យបានច្រើនជាងម្តាយបង្កើតរបស់សព

    កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ មានពលករខ្មែរធ្វើការនៅកូរ៉េ ឈ្មោះឈឿម​ សេរីវឌ្ឍនះ​ ​អាយុ៣៣ឆ្នាំ​ ផ្នែកសំណង់ គ្រោះថ្នាក់ការងារត្រូវអាអុិចកិន​ រហូតបានស្លាប់បាត់បង់ជិវិត នៅតំបន់​ប៊ូសាន​។ ខណៈដែលខាងក្រសួង និងក្រុមហ៊ុន បានយកចិត្តទុកដាក់ និងបានផ្តល់នូវប្រាក់សំណង (គ្រោះថ្នាក់កំឡុងពេលបំពេញការងារ)។ថ្មីៗនេះក៏មានករណីមួយដែលធ្វើឲ្យខាងជំនួយការមេធាវី ឈ្មោះ ចិន្តា បានធ្វើការបកអាក្រាតដល់  ស្ត្រី​ជា​ប្រពន្ធ ជនរងគ្រោះ ​​ដែល​លែង​លះ​គ្នារាប់ឆ្នាំ ប៉ុន្តែខាងប្រពន្ធមិន​ទាន់​ផ្ដាច់​អេតាស៊ីវិល បាន​ទាមទារ​ចំណែក​ច្រើន​លើស​លប់ ជាង​ម្ដាយ​បង្កើត​ជន​រង​គ្រោះ​ ព្រមទាំងអុកឡុកខាងជំនួយការមេធាវី ខណៈដែលរង់ចាំទទួលសំណងលើកទី២។

    ដោយ ជំនួយការមេធាវីឈ្មោះ ចិន្តា បានឲ្យដឹង នេះ គឺជាឯកសារភស្តុតាង និងបកស្រាយពីមុខមាត់ពិតរបស់ ឈ្មោះ ប្រុស ស្រីនាត ជាប្រពន្ធសព (ស្លាប់កាលពីថ្ងៃទី១៣ ខែ៩ ឆ្នាំ២០១៨ កន្លងទៅ ដោយគ្រោះថ្នាក់ស្លាប់នៅការដ្ឋានសំណងនៅតំបន់ប៊ូសាន់) និងរឿងហេតុ។ តាមពិតម្ចាស់អាខោន និងសព បានលែងលះគ្នា ឈប់ទំនាក់ទំនងគ្នា ឈប់រស់នៅជាមួយគ្នាយូរឆ្នាំណាស់មកហើយ គ្រាន់តែឈ្មោះ ប្រុស ស្រីនាត មិនព្រមផ្តាច់អេតាស៊ីវីល ដូច្នេះទោះជាយ៉ាងណាតាមផ្លូវច្បាប់គឺចាត់ទុកជាប្រពន្ធ តែបើតាមភាពជាមនុស្ស គឺមិនមែនជាប្រពន្ធឡើយ។ ព្រោះមិនថា មិត្តរបស់សពនៅកូរ៉េ និងខាងក្រុមហ៊ុន ក៏មិនដែលដឹងថា បងប្រុសនោះមានប្រពន្ធដែរ។ អញ្ចឹងទៅក៏មានការព្រមព្រៀងបែងចែកសំណងនៃការស្លាប់របស់សព ពោលគឺ សំណងពីក្រុមហ៊ុន និងសំណងសាន់ចេ ជាពីរ គឺព្រមព្រៀងគ្នាដោយ  ឈ្មោះ  ប្រុស ស្រីនាត ជាប្រពន្ធ ៦០ភាគរយ និងម្តាយបង្កើតរបស់សព ៤០ភាគរយ។ ចំណែក ប្រាក់ខែចុងក្រោយ និងប្រាក់ផ្សេងៗ គឺឈ្មោះ ប្រុស ស្រីនាត បាននិយាយថាមិនអោយជាម្តាយបង្កើតរបស់សពជាដាច់ខាត។ ហើយពួកគាត់បានផ្ទេរសិទ្ធក្នុងការទាមទារសំណងមកអោយការិយាល័យរបស់យើងខ្ញុំ ដោយយល់ព្រមផ្តល់សេវាការងារជូនយើងខ្ញុំ។ ដូច្នេះនាងខ្ញុំធ្វើទៅតាមកាតព្វកិច្ចដូចដែលបានចែងក្នុងលិខិតផ្ទេរសិទ្ធ។

    សំណងទី១ ដែលពួកគាត់ទទួលបាន គឺ ៧០លានវ៉ុន ស្មើនឹង ៦៤៨៥៤.៧៥ដុល្លារ។ សំណងនេះ គឺជាសំណងជំងឺចិត្តពីខាងក្រុមហ៊ុនដោយការព្រមព្រៀងគ្នា ដំបូងខាងក្រុមហ៊ុនព្រមអោយតែ ៤០លានវ៉ុនតែប៉ុណ្ណោះ តែខាងការិយាល័យយើងខ្ញុំ ជួយទាមទារអោយបានរហូតដល់ ៧០លានវ៉ុន។ ហើយពួកគាត់ក៏ចែកគ្នាទៅ ចំណែកថ្លៃដឹកសពមកខ្មែរ ៥០០០ដុល្លារជាង គឺម្តាយបង្កើតសព ជាអ្នកចេញទាំងអស់ ដោយចង់ឃើញមុខកូនរបស់ខ្លួនជាលើកចុងក្រោយ ប៉ុន្តែពេលដំបូង គឺឈ្មោះ ប្រុស ស្រីនាត ជាប្រពន្ធ មិនអោយដឹកសពមកខ្មែរឡើយ ព្រោះឮថាថ្លៃដឹកថ្លៃ ប្រហែល ១ម៉ឺនដុល្លារ គឺចង់អោយបូជានៅកូរ៉េ ដើម្បីកុំអោយខាតលុយ។ ចំណែកការរៀបចំបុណ្យសព ម្តាយបង្កើតសព ធ្វើអស់ប្រហែល ១ម៉ឺនដុល្លារ ឈ្មោះ ប្រុស ស្រីនាត ជាប្រពន្ធចូល ទឹកប្រាក់ ១០០០ដុល្លារ ហើយចំណែកប្រាក់ខែចុងក្រោយរបស់សពក៏បានទៅនាងដែរពេលនោះ។

    បន្ទាប់ពីនោះមក យើងខ្ញុំបានរៀបចំឯកសារទាមទារយក សំណងសាន់ចេ ដោយនាងខ្ញុំបានពន្យល់ប្រាប់ទាំងអស់គ្នាហើយថា យើងនឹងខំប្រឹងអោយអស់ពីសមត្ថភាពដោយប្រើ រយៈពេល ប្រហែល ២សប្តាហ៍ ទៅ ៤សប្តាហ៍ ក្រោយពីដាក់ឯកសារទៅក្រសួងទើបទទួលបានសំណង ព្រោះករណីខ្លះ ៣ទៅ៤ខែ ទើបទទួលបាន ដោយសារនិតិវិធីរបស់ក្រសួងគេ។ តែក្រោយពីទទួលបានប្រាក់សំណងលើកទី១ មិនទាន់បាន ២សប្តាហ៍ ស្រួលបួលផង គឺផ្ញើសារមកអុកឡុកខាងខ្ញុំ និងតេមកឥតឈប់ឈរ ទើបនាងខ្ញុំតេទៅសួរក្រសួងជាញឹកញាប់ ថាគ្រួសារសពប្រញាប់លុយ រហូតខាងក្រសួងគេហួសចិត្ត គេថាអោយប្រពន្ធនោះតេមកក្រសួងផ្ទាល់មក តាំងពីគេធ្វើមក គេមិនដែលឃើញគ្រួសារ ណាត្រូវការលុយសព រហន់បែបនេះទេ។ ដូច្នេះ នាងខ្ញុំក៏ប្រាប់អោយ ឈ្មោះ ប្រុស ស្រីនាត តេទៅក្រសួង (រកអ្នកចេះអង់គ្លេសនិយាយក៏បាន កូរ៉េក៏បាន) ដល់តែនាងខ្ញុំប្រាប់បែបនោះ ស្រាប់តែឈ្មោះ ប្រុស ស្រីនាត ប្រែសម្តីភ្លាមថា គាត់មានតឿនឯណា រំលងបាន ២ថ្ងៃ គឺចាប់ផ្តើមអុកឡុកទៀត។ តែតាមពាក្យសន្យា នៅសប្តាហ៍ទី៤ ប្រាក់សំណងទី២ យើងបានទាមទារបាន ដូចក្នុងរូបសៀវភៅធនាគារខាងក្រោម គឺ ១០០១០៩.៧៧ដុល្លារ។

    តែនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ពេលទទួលបើកលុយសំណង គឺឈ្មោះ  ប្រុស ស្រីនាត ជាប្រពន្ធ មិនព្រមអោយ ៤០ភាគរយ ទៅម្តាយបង្កើតសពឡើយ គឺចង់បានថែមទៀត។ ប្រកែកគ្នាទៅប្រកែកមក អស់រយៈពេលជាច្រើនម៉ោង រហូតដាច់បាយថ្ងៃត្រង់ (មានវីដេអូក្នុងកាំមេរ៉ាសុវត្ថិភាពរបស់ធនាគារ) គឺនាងសុំថែម ២០ភាគរយ មិនដឹង ២៥ភាគរយ មិនដឹង (នាងខ្ញុំភ្លេច) មានន័យថា ម្តាយបង្កើតបានតែ ២០ភាគរយ ឬ ១៥ភាគរយប៉ុណ្ណោះ។ ដោយយកលេសថា យកទៅចិញ្ចឹមកូន ២នាក់ (កូនមួយ ជាកូនបង្កើតសពដែលស្លាប់មែន, តែកូនមួយទៀត ជាកូនប្តីមុន គ្មានជាប់សាច់ឈាមជាមួយសពឡើយ)។

    ដោយហត់ពេក និងនិយាយជាមួយមនុស្សនិយាយស្តាប់គ្នាមិនបានពេក ម្តាយបង្កើតសព ក៏សុខចិត្ត អោយថែម ២៨០០ដុល្លារ ដើម្បីបានទៅផ្ទះរៀងខ្លួន។ ម្តាយបង្កើតសព គាត់ថា បើតាមតែអាណិតចៅ ២០%នោះ ក៏អោយដែរ តែក្នុងអំឡុងពេល រងចាំសំណងទី២នេះ គឺនាងអុកឡុកខាងគាត់ណាស់ ហើយថែមទាំង ជេរ ដៀល គ្រួសារគាត់ថា គ្រួសារអាចម៍ និងពាក្យអសុរសផ្សេងៗ ដូច្នេះគាត់សម្រេចមិនអោយតែម្តង។ នាងខ្ញុំបានបំពេញកាតព្វកិច្ចរបស់នាងខ្ញុំ ដូចដែលបានចែកក្នុងលិខិតផ្ទេរសិទ្ធអស់ហើយ ចំណែកអ្វីផ្សេងៗក្រៅពីនេះ (លុយសាំសុង៥០ម៉ឺនវ៉ុន -ល-) និងការយករបស់របរសពទៅអោយ វាគឺជាទឹកចិត្តរបស់នាងខ្ញុំ តែភរិយាសពនេះ មិនស្គាល់ពីតម្លៃទឹកចិត្តរបស់មនុស្ស ប្រើពាក្យសម្តីមិនសមរម្យដាក់នាងខ្ញុំ និងនិយាយគ្មានហេតុផល ក្នុងអំឡុងពេលរងចាំប្រាក់សំណងលើកទី២ ដូច្នេះក្រោយពីបញ្ចប់ភារកិច្ច បើកសំណងលើកទី២ហើយ គឺនាងខ្ញុំសម្រេចចិត្ត ប្លុកហ្វេសបុកនាងចោលតែម្តង”៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay