ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជឿតាមពេទ្យកែសម្ផស្សញុះញង់ឱ្យចាក់ FILLER គ្មានក្បួនខ្នាត លទ្ធផលបានត្រឹមសោកស្តាយមួយជីវិត

    BY Khmernote Media December 7, 2018
    ជឿតាមពេទ្យកែសម្ផស្សញុះញង់ឱ្យចាក់ FILLER គ្មានក្បួនខ្នាត លទ្ធផលបានត្រឹមសោកស្តាយមួយជីវិត

    ប្រេស៊ីល៖ ជនរងគ្រោះរាប់សិបនាក់បានដាក់បណ្តឹងជាច្រើនទៅតុលាការក្នុងប្រទេសប្រេស៊ីលប្រឆាំងនឹងវេជ្ជបណ្ឌិតម្នាក់ ដោយចោទប្រកាន់ថាគាត់បានធ្វើការកែសម្ផស្សមិនត្រឹមត្រូវដែលធ្វើឱ្យមុខរបស់ពួកគេខូចទ្រង់ទ្រាយដើមអស់មួយជីវិត។ ជនជាប់ចោទជាវេជ្ជបណ្ឌិតមានឈ្មោះថា Wesley Murakami មានមុខងារវះកាត់ និងកែសម្ផស្សនៅគ្លីនិកមួយកន្លែងនាទីក្រុង Goiania ភាគខាងលិចនៃប្រទេសប្រេស៊ីល ដោយគាត់ត្រូវបានគេចោទប្រកាន់ពីបទចាក់ថ្នាំ Metacryl ដែលជាសារធាតុ PMMA សំយោគក្នុងផ្ទៃមុខ។

    ជនរងគ្រោះបានអះអាងថាពួកគេត្រូវបានគេបញ្ចុះបញ្ចូលឱ្យធ្វើការកែសម្ផស្ស​ដើម្បីកែលម្អមុខមាត់របស់ពួកគេ ដោយលោកវេជ្ជបណ្ឌិត Murakami បានសន្យាថា លទ្ធផលនេះនឹងជួយលើកសម្រស់ និងជួយបំបាត់ស្នាមមុន។ ទោះបីជាយ៉ាងណាក៏ដោយវាផ្ទុយទៅនឹងការពិតដែលរំពឹងទុក ដោយអ្នកជនរងគ្រោះចំនួន៤០នាក់ មានការរលាករយៈពេលយូរ និងធ្វើឱ្យខូចមុខរបស់ពួកគេចាប់ផ្តើមខូច។ ជនរងគ្រោះទាំងនោះមានការពិបាកចិត្តជាខ្លាំង ហើយខ្លះទៀតប៉ងធ្វើអត្តឃាតទៀតផង បន្ទាប់ពីមុខពួកគេខូច និងមិនអាចកែមកដូចដើមវិញបាន។ យោងតាមក្រុមប្រឹក្សាវេជ្ជសាស្រ្តរបស់ប្រទេសប្រេស៊ីល ការប្រើផលិតផល PMMA (polymethyl-methacrylate) ដែលត្រូវបានគេប្រើនៅក្នុងឧស្សាហកម្មកែសម្ផស្សនេះ គួរតែត្រូវបានចាក់បញ្ចូលដោយវេជ្ជបណ្ឌិតនៅក្នុងកម្រិតកំណត់ត្រឹម៥មីលីលីត្រប៉ុណ្ណោះ។

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay