សង្គម

ឯកឧត្តម គួច ចំរើន ជំរុញឱ្យសិប្បកម្មក្នុងស្រុក ផលិតធុងសំរាមប្រភេទនេះ ដើម្បីបំពេញតម្រូវការដាក់នៅតាមឆ្នេរ

BY
Liny Chan
July 29, 2022

ឯកឧត្តម គួច ចំរើន បានជំរុញឱ្យសិប្បកម្មក្នុងស្រុកដែលផលិត ឬ កែច្នៃធុងសំរាម ច្នៃឱ្យបានច្រើនព្រោះឯកឧត្តមត្រូវការទិញយកមកដាក់នៅតាមឆ្នេរ។ ឯកឧត្តមអភិបាលខេត្ត បានប្រកាសដូច្នេះនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ។

តាមរយៈការផុសរូបថត ធុងសំរាមដែលច្នៃឡើងជារូបត្រី ឯកឧត្តមបានមានលើកឡើងដូច្នេះថា៖ “សាមញ្ញ​ តែទាក់ទាញ​ ហេីយមានប្រយោជន៍។ តោះសិប្បកម្មក្នុងស្រុក​ ឌីសាញ​ ឡេីងតម្លៃ​ ខ្ញុំមានតម្រូវការ​ សម្រាប់ដាក់តាមឆ្នេរ​ ។ ខ្ញុំសំអាត​ អ្នកសំអាត​ យេីងរួមគ្នាសំអាតទាំងអស់គ្នា​” ៕

អត្ថបទ៖ លីនី

Share This Post: