អន្តរជាតិ
មិនមែនលំៗទេ! មានកូនក្រមុំ ជា Dj ថ្ងៃការលេង Mix ភ្លេងមួយកប់ ធ្វើឲ្យផ្អើលភ្ញៀវពេញរោងការ (មានវីដេអូ)
BY Khmernote Media
December 9, 2018
មានការចែករំលែកនៅលើបណ្ដាញហ្វេសប៊ុកពីវីដេអូរបស់កូនក្រមុំមួយរូប ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នា។ ជាក់ស្ដែង វិដេអូមួយនេះត្រូវបានបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Ah Ly Heng ដែលបានបង្ហោះពីទិដ្ឋភាពក្នុងពិធីអាពាហ៍ពិពាហ៍របស់បងជីដូនមួយរបស់ខ្លួន កំពុងរាំយ៉ាងសប្បាយរីករាយ។ អ្វីដែលកាន់តែពិសេស គឺនៅក្នុងវីដេអូ នាវេលាម៉ោងត្រូវឲ្យគ្រប់គ្នារាំលេងនោះ កូនក្រមុំមិនត្រឹមតែរាំគ្រលែងខ្លួនលើឆាកប៉ុណ្ណោះទេ ប៉ុន្តែរូបនាងថែមទាំងអាចមានសមត្ថភាពអាច Mix ភ្លេងបែប Dj យ៉ាងស្ទាត់ជំនាញ បង្កបរិយាកាសសប្បាយរីករាយ និងសម្លេងហ៊ោកញ្ជ្រៀវពីសំណាក់ភ្ញៀវចូលរួមមិនតិចទេ។ គ្រាន់តែបង្ហោះភ្លាម វិដេអូនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង និងពេលនេះចំនួនអ្នកចុចចូលទស្សនាដល់ទៅជាង 2 ម៉ឺនដងឯណោះ។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖





