ផ្ទុះការរិះគន់ខ្លាំងពេក មន្ទីរពេទ្យរុស្សី ចេញមុខអះអាងនឹងមានវិធានការអប់រំណែនាំ គ្រូពេទ្យដែលប្រើប្រាស់ពាក្យសម្តីមិនសមរម្យដាក់អ្នកជម្ងឺ (មានវីដេអូ)
ក្រោយរងការរិះគន់ខ្លាំងៗពីសំណាក់ តារាចម្រៀង នេនទុំ អំពីការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ គ្មានវិជ្ជាជីវៈរបស់គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរុស្សី។ ភ្លាមៗនោះហ្វេសប៊ុកផេក “ផ្នែកជម្ងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត” បានធ្វើការឆ្លើយតបថា៖
“ក្នុងនាមយើងខ្ញុំជាអ្នកទទួលខុសត្រូវផ្នែកជម្ងឺសើស្បែក នៃមន្ទីរពេទ្យមិត្តភាព ខ្មែរ~សូវៀត សូមថ្លែងអំណរគុណចំពោះម្ចាស់ Facebookឈ្មោះ Nen Tum ដែលបានអញ្ជើញមកប្រើប្រាស់សេវានៅផ្នែករបស់យើងខ្ញុំ ហើយបានផ្តល់យោបល់រិះគន់ស្ថាបនា ដើម្បីអោយយើងខ្ញុំ ពិនិត្យនិង យកចិត្តទុកដាក់ ក្នុងការពង្រឹងការផ្តល់សេវាជូនដល់អតិថិជនអោយបានកាន់តែល្អប្រសើរ។ បើសិនយើងខ្ញុំរកឃើញកំហុសដូចការលើកឡើងដូចម្ចាស់ facebook ខាងលើពិតប្រាកដមែន យើងនឹងមានវិធានការអប់រំ ណែនាំដល់បុគ្គលនោះ។ យើងខ្ញុំស្វាគមន៍រាល់មតិយោបល់ពីសំណាក់អតិថិជន ក្នុងន័យរិះគន់ដើម្បីស្ថាបនា។ សូមអរគុណ ផ្នែកជម្ងឺសើស្បែក”។
គួររំលឹកផងដែលថា នេនទុំ បានធ្វើការរិះគន់ទៅខាងក្រុមគ្រូពេទ្យដល់ទៅ២រូប គឺទីមួយគឺខាងផ្នែកអាគារសើស្បែក និង គ្រូពេទ្យផ្នែកឡាបូជួសឈាម ក្រោយពេលដែលគ្រូពេទ្យខាងលើមិនបានបំពេញវិជ្ជាជីវៈជាគ្រូពេទ្យ ព្រមទាំងបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ៕




