ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនជិះឡានស៊េរីទំនើបមកលួចដើមឈើគេទុកចោលមុខផ្ទះ លុះស្អែកឡើងជិះឡានយកមកសងគេវិញ ដោយលើកហេតុផងដ៏គួរឲ្យហួសចិត្តបែបនេះ

    BY Khmernote Media December 10, 2018
    ចិនជិះឡានស៊េរីទំនើបមកលួចដើមឈើគេទុកចោលមុខផ្ទះ លុះស្អែកឡើងជិះឡានយកមកសងគេវិញ ដោយលើកហេតុផងដ៏គួរឲ្យហួសចិត្តបែបនេះ

    កាលពីពេលថ្មីៗនេះមានការចែកចាយតៗគ្នាមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណី ក្រុមជនជាតិចិនបាននាំគ្នាជិះរថយន្តស៊េរីទំនើបមួយលួចកូនដើមឈើរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលដាក់ចោលមុខផ្ទះ។ យោងតាមការបញ្ជាក់ពីម្ចាស់ផ្ទះបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងខេត្តកំពត។

    បន្ទាប់ពីម្ចាស់ផ្ទះបានបង្ហោះរូបភាពរបស់ក្រុមជនជាតិចិនទាំងនោះនៅលើហ្វេសប៊ុក ស្រាប់តែម៉ោង៤ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមជនជាតិចិនទាំងនោះបានជិះរថយន្តស៊េរីទំនើប ហើយបានយកកូនឈើនោះមកឲ្យម្ចាស់វិញ ដោយលើកហេតុផងថា ពួកគេស្រវឹងខ្លាំងពេកទើបធ្វើបែបនេះ៕

    សកម្មភាពក្រុមជនជាតិចិនលួចដើមឈើដាក់ចូលឡាន

    សកម្មភាពក្រុមជនជាតិចិនយកដើមឈើមកសងវិញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay