សង្គម

ជួយចែករំលែកផង! បងប្រុសម្នាក់ប្រកាសត្រូវការឈាមប្រភេទអូដក(O-)ចំនួន៦ប្លោក ដើម្បីជួយដល់ភរិយាដែលមានផ្ទៃពោះគ្រប់ខែ ត្រូវវះកាត់សម្រាលកូនជាបន្ទាន់

BY
Khmernote Media
December 11, 2018

នៅថ្ងៃនេះមានការប្រកាសជាបន្ទាន់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ ប៉ុន្តែរីងទឹកភ្លោះ ហើយថែមទាំងកំពុងមានជម្ងឺគ្រុនឈាមហើយត្រូវការវះកាត់សម្រាលជាបន្ទាន់ តែក៏មិនទាន់វះកាត់សម្រាលកូនព្រោះត្រូវការចាំបាច់បំផុតគឺឈាមប្រភេទO(-) ចំនួន៦ប្លោកឯណោះ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sopheak Chrin ជាស្វាមីស្ត្រីខាងលើបានអំពាវនាវដល់បងប្អូននៅលើហ្វេសប៊ុកថា៖

“ខ្ញុំជាស្វាមី សូមអរគុណដល់បងប្អូនមិត្តភក្តិ ដូចជាមិត្តភក្តិអ្នកស្គាល់គ្នាក្នុងហ្វេសបុ៊កទាំងអស់នូវសារជូនពរ និងការលើកទឹកចិត្ត
ដោយកូនខ្ញុំមិនទាន់បានប្រសូតទេ ព្រោះម្តាយនិងកូនកំពុងជួបបញ្ហា ដូចនេះមិនអាចវះកាត់ភ្លាមៗព្រោះខ្ញុំត្រូវការឈាមប្រភេទអូដក(O-)ចំនួន៦ប្លោក។ តែខ្ញុំទើបស្វែងរកបានតែ៣នាក់ទេ នោះខ្ញុំត្រូវការ៣នាក់បន្ថែមទៀត សូមបញ្ជាក់ប្រពន្ធខ្ញុំគាត់មានឈាម 0- ហើយឈាមគាត់គឺឈាមវាវ ហើយក្រ កកទើបត្រូវការឈាមច្រើន ដោយអាស្រ័យដូនបានរៀបរាប់ខាងលើ ខ្ញុំសូមអោយបងប្អូនណាដែរមានឈាមប្រភេទ0- ឫស្គាល់នាក់ដែរមានឈាមប្រភេទនេះ សូមមេត្តាជួយបរិច្ចាគដល់គ្រួសារយើងខ្ញុំផង ឫក៏ជួយប្រាប់និងសួរៗតៗគ្នាជំនួសគ្រួសារខ្ញុំផង សូមអរគុណក្នុងការអានសារយើងខ្ញុំ”។ ហេតុដូច្នេះសូមអ្នកទាំងអស់គ្នាដែលមានឈាមប្រភេទដូចខាងលើ សូមមេត្តាជួយបរិច្ចាគបន្ថែមផង(ពិតជាប្រញាប់)។ លេខទូរស័ព្ទទំនាក់ទំនង 012366347, 011772236, 070772236, 011722736, 087747688 និង 069310056៕

Share This Post: