ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៤៤ឆ្នាំ ឧកញ៉ា ម៉ុង ឫទ្ធី និងលោកជំទាវ បានដឹកនាំក្រុមអ្នកបច្ចេកទេស ដឹកកូនឈើជាង ៣ពាន់ដើម យកទៅដាំនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ
- BY
- srey nuch
- August 8, 2022
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលមហាជនស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៤៤ឆ្នាំអាពាហ៍ពិពាហ៍១៣ របស់ឧកញ៉ា ម៉ុង ឫទ្ធី ជាមួយលោកជំទាវ បានដឹកនាំក្រុមអ្នកបច្ចេកទេស បុគ្គលិក កម្មករផ្នែកកសិកម្មដឹកកូនឈើធ្នង់និងកូនឈើបេងចំនួន៣,២២០ដើម យកទៅដាំឡើងវិញនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។
នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរ៉ាប់យ៉ាងដូច្នេះថា៖ ដើម្បីអបអរសាទរថ្ងៃគម្រប់ខួប៤៤ឆ្នាំអាពាហ៍ពិពាហ៍១៣ រូបខ្ញុំជាមួយលោកជំទាវប្រហុក08.08.1978~08.08.2022=44ឆ្នាំ វេលាម៉ោង ៧ព្រឹក ថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ រូបខ្ញុំជាមួយលោកជំទាវប្រហុកបានដឹកនាំក្រុមអ្នកបច្ចេកទេស បុគ្គលិក កម្មករផ្នែកកសិកម្មដឹកកូនឈើធ្នង់និងកូនឈើបេងចំនួន 3.220ដើម យកទៅដាំឡើងវិញនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។
ឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែមថា៖ ឈ្លៀតឱកាសនេះខ្ញុំសូមអរគុណច្រើនខ្លាំងណាស់ ដល់ក្រុមចុងភៅចល័ត សេង ហុកហេង ដែលបានជួយផ្តល់អាហារថ្ងៃត្រង់ចំនួន ៣០០កញ្ចប់ រួមជាមួយទឹកបរិសុទ្ធចំនួន១០០កេះ និងសូមអរព្រះគុណ អរគុណដល់ ព្រះសង្ឃ សិក្សានុសិស្ស លោកគ្រូអ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងកសិកម្ម រដ្ឋបាលព្រៃឈើ ជាពិសេសក្រុមគ្រឿងចក្រ រួមជាមួយប្រិយមិត្តហ្វេសប៊ុកទាំងអស់គ្នា ដែលបាននិមន្តនិងមកចូលរួមដាំកូនឈើឡើងវិញនាថ្ងៃនេះ។ ទន្ទឹមនឹងនេះផងដែរខ្ញុំសុំពន្យាការទៅដាំកូនឈើបន្ថែមទៀតមួយរយសិន ដោយរង់ចាំក្រុមការងារគ្រឿងចក្រឈូសឆាយសំអាតទីតាំងដី អោយបានច្រើនបន្តិចសិនខ្ញុំនិងបន្តកិច្ចការនេះទៅមុខទៀត ៕
ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី
- Share This Post: