ក្រុមចោរឆក់នៅលើស្ពានអាកាសស្ទឹងមានជ័យកាលពីខែមុន ឥលូវនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ
- August 11, 2022
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីចោរមួយក្រុមបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរនៅលើស្ពានអាកាសស្ទឹងមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល។ ទាក់ទងនឹងករណីនេះផងដែរ ប្រជាពលរដ្ឋជាច្រើនបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយស្វែងរកក្រុមជនសង្ស័យទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះតាមរយៈរូបភាព ដែលបានចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក មានបង្ហាញស្លាកលេខម៉ូតូរបស់ក្រុមជនសង្ស័យយ៉ាងច្បាស់ផងដែរ។

នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះផងដែរ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា «ថ្ងៃណាមួយមុខសញ្ញាជនសង្ស័យនិងត្រូវអស់លក្ខណ៍មួយរយៈនេះកម្លាំងអធិការរដ្ឋាននគរបាលខណ្ឌមានជ័យ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ កម្លាំងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងតាមប្រមាញ់ ក្រុមថ្មីធ្វើសកម្មភាពឆក់នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ។ ក្រុមនេះជាមុខសញ្ញាមុន ឆក់យ៉ាងសកម្មនៅលើស្ពានអាកាសស្ទឹងមានជ័យ ត្រូវអស់លក្ខណ៍ សមត្ថកិច្ចចាប់ខ្លួនបានហើយ»៕


- Share This Post:






