ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វឆ្កែមួយក្បាលសុខចិត្តពលីជីវិតប្រយុទ្ធជាមួយសត្វពស់ប្រវែង៦ម៉ែត្រ ដើម្បីការពារម្ចាស់

    BY Khmernote Media December 12, 2018
    សត្វឆ្កែមួយក្បាលសុខចិត្តពលីជីវិតប្រយុទ្ធជាមួយសត្វពស់ប្រវែង៦ម៉ែត្រ ដើម្បីការពារម្ចាស់

    ម៉ាឡេស៊ី៖ សត្វឆ្កែមួយក្បាលត្រូវគេចាត់ទុកជាវិរៈបុរស បន្ទាប់ពីគេរកឃើញថា សត្វឆ្កែមួយក្បាលនេះបានប្រយុទ្ធជាមួយពស់មួយក្បាលរហូតដល់ស្លាប់ ដើម្បីការពារសត្វពស់នោះមិនឲ្យវារចូលទៅក្នុងផ្ទះម្ចាស់របស់វា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Sarawak ភាគខាងជើងប្រទេសម៉ាឡេស៊ី។ បើតាមសំដីរបស់ម្ចាស់ឆ្កែបានឲ្យដឹងថា នៅព្រឹកនៃថ្ងៃកើតហេតុពេលគាត់ភ្ញាក់ពីគេងឡើង ស្រាប់តែគាត់មិនឃើញឆ្កែនៅមុខផ្ទះទាល់តែសោះ ហើយគាត់ក៏ព្យាយាមស្រែកហៅឈ្មោះឆ្កែតែវានៅតែមិនរត់មករកគាត់ទៀត។

    បន្តិចក្រោយមកគាត់បានដើរទៅក្រោយផ្ទះទើបបានឃើញសត្វពស់ថ្លាន់មួយក្បាលស្លាប់នៅក្រោយផ្ទះរួមជាឆ្កែរបស់គាត់ក៏ត្រូវពស់ថ្លាន់នោះរឹតស្លាប់ផងដែរ។ តាមភស្តុតាងបានបង្ហាញថា សត្វឆ្កែ និពស់បានប្រយុទ្ធគ្នាទាល់តែស្លាប់រៀងៗខ្លួន។ សូមបញ្ជាក់ថា សត្វពស់ថ្លាន់នោះមានប្រវែង ៦ ម៉ែត្រ និងមានអង្កត់ផ្ចិតនៃទំហំខ្លួន ១៦ សង់ទីម៉ែត្រ ហើយប្រសិនបើពស់នេះបានវារចូលផ្ទះ ប្រហែលជាវាអាចផ្តល់គ្រោះថ្នាក់ដល់សមាជិកក្នុងគ្រួសារណាម្នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ todayonline

    Share This Post:
    MPO4D jitutoto mpo4d Mpoplay