អន្តរជាតិ
រដ្ឋបាលខណ្ឌចំការមនព្រមមានប្រើធម៌ក្តៅ ចំពោះរឿងសំរាមគររាយប៉ាយពេញផ្លូវ របស់អាជីវករលក់ដូរនៅផ្សារដើមគរ
BY Khmernote Media
December 13, 2018
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌចំការមនបានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅតាមបណ្តោយមហាវិថីសម្តេចមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន គឺមិនបានវេចខ្ចប់ និងទុកដាក់សំរាមរបស់ខ្លួនត្រឹមត្រូវនោះទេ ដោយយកសំរាមទាំងនោះមកដាក់ពេញផ្លូវ ធ្វើឲ្យជះក្លិននមិននល្អដល់ប្រជាពលរដ្ឋ ដែលរស់ននៅក្បែរនោះ ម៉្យាងទោត កម្លាំងសណ្តាប់ធ្នាប់របស់រដ្ឋបាលខណ្ឌចុះរៀបចំ និងណែនាំរៀងរាល់ថ្ងៃ ប៉ុន្តែបងប្អូនអាជីវករមិនចូលរួម និងវិចខ្ចប់សំរាមបានត្រឹមត្រូវដដែល។
រដ្ឋបាលខណ្ឌចំការមន ណែនាំឲ្យបងប្អូនអាជីវករលក់ដូរនៅទីនោះរៀបចំទុកដាក់ និងវិចខ្ចប់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ រដ្ឋបាលខណ្ឌ នឹងធ្វើការផាកពិន័យទៅតាមការប្រកាសអន្តរក្រសួងស្តីពីការផាកពិន័យប្រជាពលរដ្ឋណា ដែលបោះសំរាមចោល ព្រមទាំងមិនអនុញ្ញាតឲ្យបងប្អូនលក់ដូរនៅទីតាំងខាងលើបន្តទៀតឡើយ៕

អត្ថបទ៖ សេម

