វេទនាយ៉ាងណាទៅ! កុមារាកម្សត់ កើតជម្ងឺទឹកនោមប្រៃ ទ្រាំរស់ទាំងលំបាកព្រោះម្តាយគ្មានលទ្ធភាពយកកូនទៅមន្ទីរពេទ្យព្យាបាល
- December 13, 2018
ពិតជារឿងមួយគួរឲ្យអាណិតអាសូរជាទីបំផុតដោយក្មេងប្រុសតូចមួយសោះតែបែរជាកើតជម្ងឺទឹកនោមប្រៃ ហើមពោះ ហើមខ្លួន សឹងគ្រប់ទីកន្លែង។ អ្វីកាន់តែអាសូរនោះក្មេងប្រុសកម្សត់ នេះនៅមិនទាន់ទទួលបានការព្យាបាលនៅឡើយទេក៏ព្រោះតែក្រុមគ្រួសារគ្មានលទ្ធភាពដោយមានជីវភាពក្រីក្រទីទ័លបំផុត។
ដោយគណនីហ្វេសប៊ុកឈ្មោះ Sophal Forex បានអំពាវនាវដល់សប្បុរសជនថា៖ “សូមជួយដល់ក្មេងប្រុសម្នាក់នេះផង ម្តាយរបស់ក្មេងគ្មានលុយមើលជំងឺទេ ក្មេងមានជំងឺទឹកនោមប្រៃ។ រស់នៅភូមិព្រៃក្តី ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សូមលោកឧកញ៉ា លោកជំទាវ ពុក ម៉ែបងអូន លោកតា លោកយាយ ពូ មីង បងប្អូននៅក្នុងហ្វេសប៊ុកទាំងអស់ សូមជួយដល់ក្មេងផងតាមសទ្ធាជ្រះថ្លាតិចក្តីច្រើនក្តីតាមរយៈលេខទូរស័ព្ទ015923133 086730408 សូមជួយម្នាក់ៗបន្តិចៗៗផង”៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






