អនិច្ចា! ល្ខោនខោល សម្តែងនៅវត្តភ្នំគ្មានយកប្រាក់មួយកាក់មួយសេន តែបែរជាត្រូវរំសាយចោល ព្រោះគ្មានអ្នកមកមើល (មានវីដេអូ)
- December 13, 2018
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ អាចារ្យធំ បានបង្ហាញនូវអារម្មណ៍សោកស្តាយដោយលោកបានរៀបចំនូវទិវាបេតិកភណ្ឌលើកទី៤ នៅរមនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រមទាំងបានត្រៀមរៀបចំសម្តែងល្ខោនខោលដោយក្រុមសិល្បៈហ្វូណន ជូនបងប្អូនដែលបានចូលរួម ប៉ុន្តែដល់ម៉ោងសម្តែងហើយបែរជាមានអ្នកមកទស្សនា៤នាក់តែប៉ុណ្ណោះ។
ដោយ អាចារ្យធំ បានសរសេរសាររៀបរាប់ថា៖ “ដល់ម៉ោងសម្ដែងល្ខោនខោលហើយ មានអ្នកមកមើលតែ៤នាក់ ថ្ងៃទី១២ ខែ១២ ឆ្នាំ២០១៨ សារដ៏មហាឈឺចាប់ចំពោះអ្នកវប្បធម៌យើង។ ឱ!អ្នកមនុស្សខ្មែរអើយ លោកទៅណាអស់ហើយ! ស្រឡាញ់វប្បធម៌ណាស់ម្ដេចទុកអ្នកវប្បធម៌ឱ្យវេទនាយ៉ាងដូច្នេះ? តើវាសនាមរតកវប្បធម៌ខ្មែរដ៏អច្ឆរិយៈមួយនេះមានអ្នកគាំទ្រយកមុខតែក្នុងហ្វេសប៊ុកទេមែនទេ?”។ គួររំលឹកផងដែលថា អាចារ្យធំ បានរៀបចំនូវ ទិវាបេតិកភណ្ឌលើកទី៤ ក្រោមប្រធានបទល្ខោនខោលមរតកជាតិ នៅរមណីយដ្ឋានវត្តភ្នំ ដែលមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ០៨ ដល់១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង៩ព្រឹក ដល់៨យប់ (ចូលរួមដោយសេរី)៕










រូបភាព៖ Suphā Sinurāj
ប្រភព៖ អាចារ្យធំ នគររាជ
- Share This Post:






