ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់បុរសឥណ្ឌូនេស៊ី២នាក់វាយម្នាក់១០០រំពាត់ និងជាប់គុក៥ឆ្នាំ ពីបទរួមភេទជាមួយក្មេងស្រីមិនទាន់ពេញវ័យ

    BY Khmernote Media December 14, 2018
    ចាប់បុរសឥណ្ឌូនេស៊ី២នាក់វាយម្នាក់១០០រំពាត់ និងជាប់គុក៥ឆ្នាំ ពីបទរួមភេទជាមួយក្មេងស្រីមិនទាន់ពេញវ័យ

    ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ី ២ នាក់ត្រូវបានគេកាត់ទោសតាមបែបសាសនាមូស្លីម ដោយត្រូវគេវាយនឹងរំពាត់ម្នាក់ ១០០ រំពាត់ និងត្រូវជាប់គុករហូតដល់ ៥ ឆ្នាំ ក្រោយគេរកឃើញថាពួកគេបានរួមភេទជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុ។ ការកាត់ទោសរបៀបនេះគឺផ្អែកទៅតាមច្បាប់សាសនាមូស្លីមមួយ ដែលគេហៅថា ច្បាប់ Sharia និងត្រូវបានគេអនុវត្តយ៉ាងតឹងរឹងបំផុតក្នុងខេត្ត Aceh  ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។​ ច្បាប់នេះបានហាមមិនឲ្យ​អ្នកកាន់សាសនាមូស្លីមទាំងអស់ ទទួលទានគ្រឿងស្រវឹង លេងល្បែង និងរួមភេទមុនពេលរៀបការនោះទេ។

    អ្នកដែលគ្រប់អាយុរៀបការគឺទាល់តែមានអាយុ ១៨ ឆ្នាំ ប៉ុន្តែបើមានការយល់ព្រមពីម្តាយឪពុក ឬអណាព្យាបាល ពួកគេអាចរៀបការនៅអាយុ ១៦ ឆ្នាំ​បាន។ សម្រាប់បុរសទាំង២ នាក់ខាងលើ ដែលមិនត្រូវបានគេបង្ហាញឈ្មោះនេះ ម្នាក់ត្រូវបានគេរកឃើញថា បានរួមភេទជាមួយនឹងប្អួនស្រីចុងរបស់ខ្លួន និងម្នាក់ទៀតបានរួមភេទជាមួយនឹងអ្នកជិតខាង ដែលពួកនាងសុទ្ធតែមានអាយុក្រោយ ១៨​ ឆ្នាំ។ ការកាត់ទោសរៀបនេះមិនមែនជារឿងចម្លែកទេសម្រាប់ខេត្ត Aceh  ព្រោះកន្លងមកករណីស្រដៀងគ្នានេះបានកើតមានជារឿយៗ ហើយការកាត់ទោសត្រូវបានគេឡើងនៅទីសាធារណៈដើម្បីជាអប់រំ ដល់អ្នកជំនាន់ក្រោយកុំឲ្យយកគំរូតាម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay