ខ្មែរណូត

ស្វែងរក

  • សង្គម

    អាចារ្យធំ “ខ្មាសចោរតិចៗ គេច្បិចតិចតួចចោទគេថាលួច ម្ចាស់ហួចយកមុខកក្រើកផែនដីល្បីតែហ្វេសប៊ុក”

    BY Khmernote Media December 13, 2018
    អាចារ្យធំ “ខ្មាសចោរតិចៗ គេច្បិចតិចតួចចោទគេថាលួច ម្ចាស់ហួចយកមុខកក្រើកផែនដីល្បីតែហ្វេសប៊ុក”

    អាចារ្យធំ បានរៀបចំនូវ “ទិវាបេតិកភណ្ឌលើកទី៤” ក្រោមប្រធានបទល្ខោនខោលមរតកជាតិ នៅរមណីយដ្ឋានវត្តភ្នំ  ដែលមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ០៨ ដល់១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង៩ព្រឹក ដល់៨យប់។ ក្នុងនោះផងដែលកាលពីម្សិលមិញនេះ ក៏មានការត្រៀមក្នុងការសម្តែងល្ខោនខោល ពីសំណាក់ក្រុមសិល្បៈហ្វូណន ប៉ុន្តែដល់ម៉ោងសម្តែងមានទស្សនិកជនមកទស្សនាតែ៤នាក់តែប៉ុណ្ណោះ ដូច្នេះហើយការសម្តែងក៏ត្រូវបានរំសាយ។

    ដោយមានការឈឺចាប់ ព្រមទាំងសោកស្តាយជាពន់ពេក អាចារ្យធំ ក៏បានបង្ហោះរូបភាពប្រៀបធៀបពីការគាំទ្រល្ខោនខោលរបស់កម្ពុជា និង ខូនថៃ។ ក្នុងនោះក៏មានអមដោយកំនាព្យដោយ អាចារ្យធំ បានរៀបរាប់ថា៖ “ខ្មាសចោរតិចៗ គេច្បិចតិចតួច ចោទគេថាលួច ម្ចាស់ហួចយកមុខ កក្រើកផែនដី ល្បីតែហ្វេសប៊ុក បានហើយម្ដេចទុក ខោលចោលវេទនា។ ខ្មាសចោរប្រឹងថែ ម្ចាស់ខ្មែរប្រឹងថា ខ្មាសខ្មោចដូនតា ចុកផ្សាគ្រាំគ្រា ខោលខកកកឈាម សៀមវាផ្តន្ទា ឱ!កម្ពុជា នាំគ្នាតែស្ក”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay