ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ឹម ជីវ៉ា និងអ្នកសិល្បៈឯទៀត ជួបគ្រោះថ្នាក់ក្រឡាប់ឡាន ពេលធ្វើដំណើរទៅចូលរួមបុណ្យសមុទ្រ នៅកោះកុង

    BY Khmernote Media December 14, 2018
    អ៊ឹម ជីវ៉ា និងអ្នកសិល្បៈឯទៀត ជួបគ្រោះថ្នាក់ក្រឡាប់ឡាន ពេលធ្វើដំណើរទៅចូលរួមបុណ្យសមុទ្រ នៅកោះកុង

    មុននេះបន្តិច តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានបង្ហាញនូវអារម្មណ៍តក់ស្លុតព្រោះតែលោក និងក្រុមការងារឯទៀតបានជួបគ្រោះ នៅស្រុកស្រែអំបិល ខេត្តកោះកុង រហូតមានមនុស្សស្លាប់។

    ដោយលោកសរសេរបែបនេះថា៖ “បងប្អូនអើយពេលនេះខ្ញុំមានបញ្ហាធំហើយឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរ ទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្តាលអោយមានមនុស្សស្លាប់ម្នាក់។ តែខ្ញុំបាទនិងក្រុមការងារបួននាក់ទៀតមិនអីទេ លើកទី១ហើយខ្ញុំជួបរៀងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងហ្នឹងទេទុកសំរាប់ទៅណាមកណាពេលនេះជាពិសេសកម្មវិធីសិល្បៈពេលនេះចប់ហើយ”។

    គួររំលឹកផងដែលថាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយមាន រថយន្ត​ម៉ាក LEXUS ពីរ​គ្រឿង ​សន្ដោង​អូស​គ្នា  ស្រាប់តែ​បើក​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​មួយគ្រឿង នៅលើ​ផ្លូវជាតិ​លេខ៤៨ ក្នុង​ភូមិ​ជីខ ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង កាលពី​វេលា​ម៉ោង ៣ៈ៣០នាទី​ ទៀបភ្លឺ​ឈានចូល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។ មុនពេលកើតហេតុ LEXUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-9069 ពណ៌​ខ្មៅ និង​ ម៉ាក​LEXUS ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-9487 បាន​សន្ដោង​អូស​គ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តទាំង២បានធ្លាក់ពីផ្លូវ និង​ក្រឡាប់ រថយន្ត ​LEXUS ១គ្រឿង ពណ៌​ទឹកមាស បណ្តាលឲ្យបុរសជាបើកបររថយន្តបានស្លាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay