ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះមួយគ្រឿងបុកគ្នាជាមួយ Drone ខ្ទេចមុខតែម្តង សំណាងល្អមិនគ្រោះថ្នាក់អ្នកដំណើរ

    BY Khmernote Media December 17, 2018
    យន្តហោះមួយគ្រឿងបុកគ្នាជាមួយ Drone ខ្ទេចមុខតែម្តង សំណាងល្អមិនគ្រោះថ្នាក់អ្នកដំណើរ

    មិចស៊ីកូ៖ Drone មួយគ្រឿងបានហោះទៅបុកជាមួយនឹងយន្តហោះដឹកអ្នកដំណើរ និងធ្វើឲ្យផ្នែកខាងមុខរបស់យន្តហោះដឹកអ្នកដំណើរធ្លុះមួយផ្នែកធំ ខណៈដែលយន្តហោះនោះកំពុងធ្វើការចុះចត។ ហេតុការណ៍មិនគួរឲ្យនឹកស្មាននេះបានកើតឡើងនៅក្នុងព្រលានយន្តហោះក្នុងទីក្រុង Tijuana ប្រទេសមិចស៊ីកូ ហើយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនោះជាប្រភេទយន្តហោះ Boeing 737-800’s។ បើតាមក្រុមការងារបញ្ជាការហោះហើរបានប្រាប់ឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរបានធ្វើការចុះចតស្របតាមលក្ខណៈបច្ចេកទេសជាធម្មតាទេ ហើយអ្នកដែលបង្កឲ្យមានគ្រោះថ្នាក់នោះគឺជាអ្នកបញ្ជាយន្តហោះ Drone ។

    តាមធម្មតាយន្តហោះ Drone ត្រូវបានគេប្រើប្រាស់ ដើម្បីថតទិដ្ឋភាពផ្សេងៗនៅក្នុងបរិវេណព្រលានយន្តហោះ ហើយនៅក្នុងថ្ងៃកើតហេតុនោះអ្នកបញ្ជាយន្តហោះ Drone បានបញ្ជាវាខុសលក្ខណៈបច្ចេកទេសបន្តិច ទើបធ្វើឲ្យហោះទៅបុកជាមួយនឹងយន្តហោះដឹកអ្នកដំណើរតែម្តង។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបង្កឲ្យអ្នកណាម្នាក់មានគ្រោះថ្នាក់នោះទេ គ្រាន់តែបានធ្វើឲ្យអ្នកដំណើរមានការភ័យតក់ស្លុតតែប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay