សង្គម

ក្រុមតន្ត្រីច្រៀងប្រមូលថវិកានៅលើផ្លូវស្តុបទួលពង្រ ត្រូវបានអាជ្ញាធរខណ្ឌចុះដកហូតសម្ភារៈ ក្រោយធ្វើការណែនាំម្ដងឬពីរដងរួចហើយ

BY
Naren
September 1, 2022

(ភ្នំពេញ)៖ ក្រុមតន្រ្តីដែលបានច្រៀងប្រមូលថវិកានៅផ្លូវស្តុបទួលពង្រ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការដកហូតសម្ភារៈ។ នេះបើយោងតាមការបង្ហោះរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។

ប្រភពបានឱ្យដឹងថាដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ លោក ប៉ាង លីដា អភិបាលរង បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌចុះធ្វើការដកហូតសម្ភារៈរបស់ក្រុមតន្ត្រី ដែលបានច្រៀងប្រមូលថវិកានៅលើផ្លូវចោមចៅ (លើទ្រូងផ្លូវ) ស្តុបទួលពង្រ។ ដោយអាជ្ញាធរក៏ធ្លាប់បានធ្វើណែនាំម្ដងឬពីរដងរួចហើយកាលពីសប្ដាហ៍មុន៕

ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

Share This Post: