សង្គម

ប្រុងប្រយ័ត្នផង! អ្នករាំតាម អកកេះ អកក្តង់ រាំបទញាក់សុខៗស្រាប់តែត្រូវមួយដុំថ្មសន្លប់ស្តូកស្តឹង​ (មានវីដេអូ)

BY
Khmernote Media
December 15, 2018

ថ្មីៗនេះមានករណីគប់ដុំថ្មទៅលើអ្នករាំ ក្រុមឆៃយ៉ា នៅតាមអកកេះ អកក្តង់ នៅក្នុងកម្មវិធីមួយ រហូតដល់អ្នករាំដែលរងគ្រោះនោះសន្លប់ស្តូបស្តឹង ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង។

យោងតាមវីដេអូដែលហ្វេសប៊ុកផេកឈ្មោះ​L-R Music Band បានឲ្យដឹងថា៖ “សូមបងប្អូនសិល្បករ តាមអកកេះ និងអកកាដង់មេត្តាប្រុងប្រយ័ត្ន កំពុងរាំសុខៗត្រូវ១ដុំថ្មសន្លប់ឈឹង សូមជួយស៊ែរ អោយបងប្អូនសិល្បៈបានដឹងនិងមានការប្រុងប្រយ័ត្នផង”។ ក្រោយពីមានការបង្ហោះវីដេអូបង្ហាញនូវករណីដ៏អសីលធម៌បែបនេះ មានមហាជនជាច្រើនបានសម្តែងការខឹងសម្បារជាខ្លាំង និងសំណូមពរឲ្យមានការស្រាវជ្រាវតាមចាប់ជនដៃដល់ ដែលបានបង្ករបួសស្នាមដល់ជនរងគ្រោះផងដែរ។ វីដេអូនៅខាងក្រោម៖

Share This Post: