នាវាចំនួន ៦គ្រឿង មកពីកងទ័ពជើងទឹករុស្ស៊ី និងចិន បានបាញ់កាំភ្លើងយន្តនៅក្នុងដែនទឹករបស់ជប៉ុន
- BY
- autoadmin
- September 5, 2022
ក្រសួងការពារជាតិជប៉ុនបាននិយាយថា នាវាចំនួន ៦ មកពីកងទ័ពជើងទឹករុស្ស៊ី និងចិន បានបាញ់កាំភ្លើងយន្តនៅក្នុងដែនទឹករបស់ជប៉ុន ដែលទំនងជាការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរ។ ក្រសួងនិយាយថា កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានបញ្ជាក់ថា នាវាចម្បាំងរុស្ស៊ី ៣គ្រឿង និងនាវាចិន ៣គ្រឿង បានធ្វើដំណើរទៅទិសខាងកើត ក្នុងដែនទឹកប្រហែល ១៩០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Cape Kamui នៅកោះហុកកៃដូ របស់ប្រទេសជប៉ុន កាលពីរសៀលថ្ងៃសៅរ៍។ ខ្លួនបាននិយាយថា នាវារបស់ចិន រួមមាននាវាពិឃាតមួយគ្រឿងផងដែរ។

ក្រសួងនិយាយថា នាវាទាំង ៦គ្រឿង បានបាញ់កាំភ្លើងយន្តនៅក្នុងដែនទឹកជប៉ុន ហើយក្រោយមកបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Soya ហើយចូលទៅសមុទ្រ Okhotsk ។ ជម្រាបដែរថា រុស្សីចាប់តាំងពីថ្ងៃព្រហស្បតិ៍ បានធ្វើសមយុទ្ធរយៈពេលមួយសប្តាហ៍ ដែលមានឈ្មោះថា Vostok នៅសមុទ្រជប៉ុន និងតំបន់ផ្សេងៗទៀត។ វាមានការចូលរួមពីប្រទេសសម្ព័ន្ធមិត្តជាច្រើន ដើម្បីបង្ហាញអំពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ខណៈដែលពួកគេទាំង ២ ប្រឈមមុខនឹងភាពតានតឹងជាមួយសហរដ្ឋអាមេរិក៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






