អន្តរជាតិ

អង់គ្លេសនឹងរកឃើញនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃនេះ បន្ទាប់ពីជ្រើសរើសប្រធានបក្សអភិរក្សនិយមរួចរាល់

BY
autoadmin
September 5, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា រវាងលោកស្រី Liz Truss និង លោក Rishi Sunak នឹងមានម្នាក់ក្លាយជានាយករដ្ឋមន្ត្រីថ្មីបន្ដពីលោក Boris Johnson បន្ទាប់ពីការជ្រើសរើសថា តើនរណានឹងក្លាយជាប្រធានបក្សអភិរក្សនិយម។ អ្នកឈ្នះនៃការប្រកួតប្រជែងជាប្រធាននឹងត្រូវបានប្រកាសនៅម៉ោង ១២:៣០ BST មុនពេលចូលកាន់តំណែងនៅថ្ងៃអង្គារ បន្ទាប់ពីការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្រិយានី។ នាយករដ្ឋមន្ត្រីថ្មីនឹងត្រូវប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ជាមួយនឹងអតិផរណាអាក្រក់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ខណៈក៏ក្រោមសម្ពាធនៃការកើនឡើងថាមពលផងដែរ។

រដ្ឋមន្ត្រីការបរទេសលោកស្រី Liz Truss បានសន្យាថា នឹងប្រកាសជំនួយបន្ថែមទៀត ដើម្បីការពារអ្នកប្រើប្រាស់ក្នុងរយៈពេលមួយសប្តាហ៍នៃការឡើងកាន់តំណែងរបស់គាត់។ បន្ទាប់មកគាត់គ្រោងនឹងផ្តល់ការកាត់ពន្ធចំនួន ៣០ ពាន់លានផោន តាមរយៈថវិកាសង្គ្រោះបន្ទាន់នៅចុងខែនេះ ដោយលើកហេតុផលថា បញ្ហាពន្ធអង់គ្លេសគឺដោយសារកំណើនសេដ្ឋកិច្ចយឺត។ ចំណែកគូប្រជែង​របស់​លោកស្រី ​គឺ​អតីត​អធិការបតី​លោក Rishi Sunak បានយល់​ថាគាត់នឹងចាញ់ ដោយនិយាយ​ថា ​ការងារ​របស់គាត់​ឥឡូវនេះ ​គឺ​គ្រាន់តែ​ជាអ្នកគាំទ្រ​រដ្ឋាភិបាល​អភិរក្សនិយម​ប៉ុណ្ណោះ​៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: