អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានចាកចេញពីមន្ទីរពេទ្យ ក្រោយតេស្ដវិជ្ជមាន និងព្យាបាលជំងឺកូវីដ១៩

BY
autoadmin
September 5, 2022

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានសម្រាកព្យាបាលជំងឺ COVID-19។ បុរសវ័យ ៩៧ឆ្នាំ ដែលបានបម្រើការអស់រយៈពេលជាង ២ ទសវត្សរ៍ ជានាយករដ្ឋមន្ត្រីរូបនេះ ក៏មានបញ្ហាបេះដូង ហើយគាត់​ធ្លាប់​គាំងបេះដូង និង​​ឆ្លង​កាត់ការវះកាត់ផងដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា លោក Mahathir ត្រូវបានបញ្ជូនទៅវិទ្យាស្ថានជាតិបេះដូងកាលពីថ្ងៃពុធ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយគាត់នឹងនៅដាច់ដោយឡែករហូតដល់ថ្ងៃអង្គារ។

គាត់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ៣ដង ដែលការចាក់វ៉ាក់សាំងចុងក្រោយគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នេះបើយោងតាមការអត្ថាធិប្បាយរបស់គាត់ពីមុន និងមន្ត្រីរដ្ឋាភិបាល។ យ៉ាងណាក៏ដោយ វិទ្យាស្ថាន​ជាតិ​បេះដូង​មិន​បាន​បញ្ជាក់​ថា​ តើ​លោក​ Mahathir ត្រូវបាន​គេព្យាបាលដោយរបៀបណានោះទេ។ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ២២ ឆ្នាំ រហូតដល់ឆ្នាំ២០០៣ លោកបណ្ឌិត Mahathir បានត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញក្នុងវ័យ ៩២ ឆ្នាំ ក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានដឹកនាំសម្ព័ន្ធបក្សប្រឆាំងឈ្នះឆ្នោតជាប្រវត្តិសាស្ត្រ ដោយបានផ្តួលគណបក្សដែលលោកធ្លាប់ដឹកនាំពីមុន។ រដ្ឋាភិបាល​របស់​លោក​បាន​ដួល​រលំ​ក្នុង​រយៈពេល​មិន​ដល់ ២ ​ឆ្នាំ​ផង ដោយសារ​បញ្ហាផ្ទៃក្នុង៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: