គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារខេត្តស៊ីឈួនរបស់ប្រទេសចិន ខណៈការរញ្ជួយតូចៗនៅតែមានជាបន្ដបន្ទាប់
- BY
- autoadmin
- September 5, 2022
យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីចំនួន ២ ជាមួយនឹងកម្រិត ៤.២ និង ២.៩ រ៉ិចទ័រ បានវាយប្រហារតំបន់ Shimian ក្នុងទីក្រុង Ya’an កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារនៅក្នុងតំបន់ Luding។ ក្រោយមកទៀត តំបន់ Luding ក៏រងការវាយប្រហារដោយការរញ្ជួយដីចំនួន ២ បន្ថែមទៀត នៅកម្រិត ៣.១ និង ២.៩រ៉ិចទ័រ។

យោងតាម CENC បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ Luding ក្នុងខេត្តស្វយ័ត Ganzi ខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃចន្ទ ក្នុងជម្រៅ ១៦គីឡូម៉ែត្រ។ រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១២និង៥២ នាទីរសៀល ម៉ោងក្នុងស្រុក។ រហូតមកដល់ពេលនេះ មិនមានអ្នកស្លាប់និងរបួសត្រូវបានគេរាយការណ៍ឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






